ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអំណោយ ដល់ចៅប្រុសស្រីភ្លោះ៣នាក់ ដែលទើបនឹងសម្រាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប

63

ក្រុងសៀមរាប: នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះលោកសេង ទៀង ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមដណើរដោយ លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញ ជួបសំណេះសំណាល និងនាំនូវ អំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅប្រគល់ជូនចៅប្រុសស្រីភ្លោះចំនួន០៣នាក់ ដែលទើបនឹងសម្រាល កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ។

កូនភ្លោះទាំង០៣នាក់នេះ មានប្រុស២នាក់ និង ស្រី១នាក់ ដែលមានឪពុកឈ្មោះ អូ ញ៉ា និងម្តាយឈ្មោះ ឳ ស្រីរ៉ង មានស្រុកកំណើតនៅភូមិព្រះឬស្សី ឃុំព្រះពន្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បានមកសម្រាល នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំទៅប្រគល់ជូន រួមមាន ៖ អង្ករចំនួន ២០០ គីឡូក្រាម , ទឹកដោះគោចំនួន០១កេស , ស្ករសចំនួន០៥គីឡូក្រោម , ក្រម៉ា០២ , សារ៉ុង០២ និងថវិកាចំនួន៥លានរៀល ។

លោក សេង ទៀង បានមានប្រសាសន៍ ថាអំណោយ ដែលបាននាំមក ប្រគល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឹអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយកាតផ្តល់ជូននេះ មិនបានប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយ នោះទេឲ្យតែបងប្អូនប្រសូតបានកូនភ្លោះ៣ គឺកូនៗទាំងនោះ ត្រូវបានសម្តេចចាត់ទុកថាជាចៅ របស់សម្តេចទាំងទ្វេរហើយ នឹងបានទទួលបានអំណោយដូចៗគ្នា ដើម្បីជួយសម្រាលដល់ ចិញ្ចឹមបីបាច់ របស់អាណាព្យាបាល។

លោក សេង ទៀង ក៏បានបន្ថែមថា រហូតមានដល់ពេលនេះ កូនភ្លោះ៣នាក់នៅកម្ពុជា មានចំនួន៣៤៥លើកហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូននូវអំណោយ និងថវិការ ដើម្បីជួយសម្រាលដល់ ការលំបាក របស់អាណាព្យាបាលក្នុងការចិញ្ចឹមបីបាច់ទារកទាំងនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង