ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីអត្តពលកម្ម បូ សំណាង ឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ “Thailand Open”

91


​ភ្នំពេញ៖កីឡាការិនីអត្តពលកម្មកម្ពុជាបូសំណាងទទួលបានមេដាយសំរឹទ្ធមួយគ្រឿងនៃព្រឹត្តិការណ៍ការប្រកួតអត្តពលកម្មបើកទូលាយនៅប្រទេសថៃដែលព្រឹត្តិការណ៍នោះគេប្រសិទ្ធិនាមថា “Thailand Open track and field 2019” លើវិញ្ញាសាររត់ចម្ងាយ៣,០០០ម៉ែត្រក្រោមអាយុ១៨ឆ្នាំ( U18)នៅថៃ។

​សហព័ន្ធខ្មែរអត្តពលកម្ម ស្ម័គ្រចិត្តបានបញ្ជូនកីឡាករ- កីឡាការិនីចំនួន៦នាក់ និងគ្រូបង្វឹក២នាក់ ទៅចូលរួមព្រឹត្តិការណ៍ “Thailand Open ”នៅទីក្រុងបាងកក ប្រទេសថៃ ដោយការប្រកួត នឹងប្រព្រឹត្តចាប់ថ្ងៃទី១៦ រហូតដល់ថ្ងៃទី២២ ខែឧសភា ។

​កីឡាករ- កីឡាការិនីចំនួន៦នាក់រួមមាន កីឡាករ សឹម សាមឌី ប្រកួតលើវិញ្ញាសាចោលដុំដែក កីឡាករ ទត សាលីន ប្រកួតលើវិញ្ញាសារត់ ចម្ងាយ១០០ និង២០០ម៉ែត្រ កីឡាករ ផាត សុភុត កីឡាករ យ៉ាតពិទូ ចាន់ទិវា ប្រកួតលើវិញ្ញាសា២០០ និង៤០០ម៉ែត្រនិង កីឡាការិ២រូបគឺកីឡាការិនី បូ សំណាង និងកីឡាការិនី ថន ថារីរតនា។

ចំណែកគ្រូបង្វឹក២នាក់ក្នុងនោះ លោក បូរ ពុធរាត្រី និងលោក គៀង សាម៉ន។ ចំពោះកីឡាករ -កីឡាការិនីចំនួន៦នាក់ សុទ្ធសឹងជាកីឡាករ- កីឡាការិនីថ្នាលទំាងអស់របស់សហព័ន្ធ ដែលជំរុញឲ្យពួកគេចេញ ប្រកួតដើម្បីស្ទាប ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការហ្វឹកហាត់ កន្លងមក ព្រមទំាងចង់ឲ្យពួកគេបញ្ចេញ សមត្ថភាពទៀតផង៕

អត្ថបទដែលជាប់ទាក់ទង