ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១០០០០ដុល្លាររបស់អូឡាំពិកកម្ពុជា ជូនមន្ទីរពេទ្យគន្ធបុប្ផា

72


ភ្នំពេញ៖លោកវ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននាំយកថវិកាចំនួន
១០,០០០ដុល្លារដែលបានមកពីទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៨ ឆ្នាំ២០១៨ កន្លង
ទៅ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំនេះ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៨ ឆ្នាំ២០១៨ កន្លងទៅ
មានអ្នកចូលរួមរត់ប្រមាណជាង៥.០០០នាក់ ដែលមកពី៣៦ប្រទេស ។ សម្រាប់ឆ្នាំ២០១៩នេះមាន អ្នកចុះឈ្មោះចូល
រួមរត់បានប្រមាណជា៥.០០០នាក់ដែរហើយ ។
លោកវ៉ាត់ចំរើនមានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែរៀបចំព្រឹត្តិការណ៍រត់ មហាជនដើម្បីស្វែងរកថវិកាជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់គោលដៅ មនុស្សធម៌ដល់អង្គការនានានិងមន្ទីរពេទ្យ
កុមារអង្គរប្រទេសកម្ពុជា។
លោកក៏បានប្រកាសដែរថា នឹងបង្កើតនូវព្រឹត្តិការណ៍កីឡាដទៃទៀត ដើម្បីស្វែងរកថវិកាសម្រាប់គោលដៅ មនុស្សធម៌នៅទូទាំងប្រទេសកម្ពុជា ។
លោកDenis Laurent ដែលជានាយកប្រតិបត្តិមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងដែរថា ក្នុងមួយថ្ងៃៗមន្ទីរពេទ្យ ទទួលព្យាបាលកុមារ មកពីគ្រប់ច្រកល្ហក ក្នុងប្រទេសកម្ពុជាពី២.៥០០នាក់ទៅ៣.០០០នាក់ និងទទួលកុមារឲ្យចូលមក សម្រាកព្យាបាលពី ៥០០ទៅ៦០០នាក់ឯណោះ ។

អត្ថបទដែលជាប់ទាក់ទង