ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមបាល់បោះកម្ពុជា-អាមេរិក នឹងចូលរួមន៍អភិវឌ្ឍ និងពង្រឹងកីឡាបាល់បោះកម្ពុជា

88


ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ុកសិទ្ធិជាតិ អគ្គនាយកកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកចូវសុខារីប្រធានសមាគមបាល់បោះកម្ពុជា-អាមេរិក និងបានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍកីឡាបាល់បោះកម្ពុជា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នៅអគ្គនាយកកីឡា។
លោក លោក ស សុខា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា និងសមាគមបាល់បោះកម្ពុជា-អាមេរិក បានចុះអនុស្សាររណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍន៍ និងពង្រឹងវិស័យកីឡាបាល់បោះកម្ពុជា បន្ថែមទៀត ដើម្បីត្រៀមមការប្រកួតកីឡាSEA GAMESលើកទី៣០ឆ្នាំ២០១៩ និងលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាម្ចាស់ផ្ទះការប្រកួត នេះ។
លោកបានបន្តថាការប្រកួតកីឡាSEA GAMESលើកទី ២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីក្រុមបាល់បោះកម្ពុជាទទួលបាន ចំណាត់ថ្នាក់លេខ៧ ជាលទ្ធ ផល ល្អមួយដែរ។ កាលពីមុនកម្ពុជាទទួល ជ្រើសរើសកីឡាករបាល់បោះ កូនខ្មែររស់នៅក្រៅប្រទេស ពីប្រទេស អាមេរិក កាណាដា និងអូស្រ្តាលីដោយខ្លួនឯង ប៉ុន្តែនាពេលកីឡាករបាល់បោះកូនខ្មែររស់ នៅក្រៅប្រទេសដែលចង់ ឲ្យកម្ពុជាត្រូវ ទៅចុះឈ្មោះនូវ សមាគមបាល់បោះកម្ពុជា-អាមេរិកនេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង