ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហៅមន្ត្រីបច្ចេកទេសប្រដាល់គុនខ្មែរ ចំនួន១១២នាក់មកសុសក្អែល

80

ភ្នំពេញ:សហព័ន្ធប្រដាល់គុនខ្មែរបានបើកវគ្គបណ្ដុះបណ្ដាលក្រមសីលធម៌ សមត្ថភាពបច្ចេកទេសកម្រិត
មធ្យមដល់មន្ត្រីរបស់ខ្លួនរយៈពេល២ថ្ងៃគឺថ្ងៃទី១២ និង១៣មិថុនា ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានបញ្ចាក់ថានេះជាការពង្រឹងបន្ថែមទៀត
ដល់មន្ត្រីនានាដែលកំពុងបំពេញការងារជាមន្ត្រីបច្ចេកទេស ជាចៅក្រម ជាអាជ្ញាកណ្ដាលនៅតាមស្ថានីយ៍ទូរទស្សន៍
នានាដើម្បីកានៅតែមានសុក្រឹតភាព តម្លាភាព យុត្តិធម៌នៅក្នុងការប្រកួត ។
សិក្ខាកាមដែលចូលរួមមានចំនួន១១២នាក់ ។សម្រាប់អ្នកដែលមិនបានចូលរួមក្នុងវគ្គនេះអាចប្រឈមនឹងការ
បាត់បង់ការងារនៅតាមស្ថានីយ៍ទូរទស្សន៍ ។នេះមិនមែនជាវគ្គបឋមនោះទេតែជាវគ្គកម្រិតមធ្យមសម្រាប់អ្នកដែលកំ
ពុងតែបំពេញការងារស្រាប់ ។
លោកឧត្តមសេនីយ៍និន ភីរម្យដែលជាអគ្គលេខាធិការរងសហព័ន្ធបានទទួលស្គាល់ថាមន្ត្រីរបស់សហព័ន្ធសព្វ
ថ្ងៃសមត្ថភាពមិនទាន់ពេញលេញ១០០ភាគរយឡើយ ។ ហេតុនេះពួកគេត្រូវតែទទួលការបំប៉នបន្ថែមជាចាំបាច់ ហើយ វគ្គនេះហាមមិនឲ្យអវត្តមានជាដាច់ខាត ។
សូមបញ្ចាក់ថាវាគ្មិនដែលឧទ្ទេសនាមក្នុងវគ្គនេះមានលោកព្រឹទ្ធាចារ្យឈិត សារឹម លោកវេជ្ជបណ្ឌិតឆឹង យ៉ៅ
យ៉េនអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោកហេង សុឃនអនុប្រធានសហព៧ន្ធប្រដាល់គុនខ្មែរ និងលោកឧត្តម
សេនីយ៍និន ភារម្យដែលជាអគ្គលេខាធិការរងសហព័ន្ធប្រដាល់គុនខ្មែរ ។
សូមបញ្ចាក់ថាកាលពីថ្ងៃទី១និងទី២មិថុនាកន្លងមកសហព័ន្ធប្រដាល់គុនខ្មែរបានបើកវគ្គបែបនេះមួយវគ្គរួច
ហើយនៅខេត្តបាត់ដំបងដែលវគ្គនោះសម្រាប់មន្ត្រីបច្ចេកទេសដែលបម្រើការនៅសង្វៀនស្រុកឯកភ្នំខេត្តបាត់ដំបង
ដែលមានសិក្ខាកាមចូលរួមជាង៣០នាក់ ។

អត្ថបទដែលជាប់ទាក់ទង