ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រូអាត​ យកឈ្នះអង់គ្លេស​ដោយលទ្ធផល​ ២-១​ ក្នុងម៉ោងថែមនៅ​ World Cup 2018

121

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ក្រូអាត បានយកឈ្នះអង់គ្លេស​ ២-១​ ក្នុងនាទីបន្ថែម១៥នាទី ២ដង​ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប្រកួតជាមួយក្រុមបាល់ទាត់បារាំង​ ក្រោយបន្ទាប់ប្រកួតពេញម៉ោង​ស្មើគ្នា ១-១​ នៃព្រឹត្តិការណ៍​ FIFA World Cup 2018 ។
ខ្សែប្រយុទ្ធ Mario Mandzukic របស់ក្រូអាត បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីពីរ របស់ពួកគេ ប្រឆាំងនឹងអង់គ្លេស នៅនាទីទី១១៨​ ក្នុងម៉ោងថែម១៥នាទីលើកទី២ ក្រោយពេលមិត្តរួមក្រុម​ Ivan Perisic រកគ្រាប់តាមស្មើនៅនាទីទី៦៨​ បន្ទាប់ពីអង់គ្លេសបានបើកការនាំមុខតាំងពីនាទីទី៥​ មក​ម៉្លេះដោយបាល់ពិន័យហ្រ្វីឃីកទាត់ដោយកីឡាករពាក់លេខ១២​ Kieran Trippier។

អង់គ្លេស​ ក៏ត្រូវប៉ះប៊ែលហ្ស៊ិក​ ក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៣​ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍​ ទី១៤​ ខែកក្កដា​ ឆ្នាំ២០១៨​ នាម៉ោង​៩យប់​ ហើយការប្រកួតផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ៕

   

អត្ថបទដែលជាប់ទាក់ទង