ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េប្រើចិត្តសាស្ត្រ ពន្យល់ពលករខ្មែរម្នាក់ ដែលកើតមានបញ្ហាបាក់ ទឹកចិត្ត

159

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានប្រើចិត្តសាស្ត្រដ៏ប៉ិនប្រសព្វរបស់ខ្លួន ដើម្បីពន្យល់ដល់ ពលករខ្មែរម្នាក់ ដែលកើតមានបញ្ហាបាក់ ទឹកចិត្តស្ទើរស្លាប់ស្ទើរស់ រហូតដល់យុវជនម្នាក់នេះ ភ្ញាក់រលឹក មានស្មារតីតស៊ូ ក្រោកឈរឡើងវិញ ដើម្បីជម្នះឧបសគ្គនៅចំពោះមុខ។
ការប្រើចិត្តសាស្ត្រពន្យល់ដោយជោគជ័យនេះ គឺធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែល លោក ឡុង ឌីម៉ង់ បានជួបជជែកផ្ទាល់ជាមួយនិងពលករខ្មែរដែលបាក់ទឹកចិត្ត ក្នុងស្ថានទូតកម្ពុជាប្រចាំកូរ៉េ ។
លោក ឡុង ឌីម៉ង់ បានលើកឡើងថា ខ្ញុំបានជួបពន្យល់ លើកទឹកចិត្តដល់ប្អូនប្រុស ទី សារុង ពលករផ្នែកសំណង់ ដែលមានបញ្ហាផ្លូវចិត្ត បាក់ទឹកចិត្ត ដោយសារក្រុមគ្រួសារនៅស្រុកមានបញ្ហា រហូតហូបអាហារអត់បាន នឹងសម្រានមិនលក់ ហើយឈានដល់គាំងបេះដូងប៊ិះនឹងបាត់បង់ជីវិត ។ ខ្ញុំក៏បានរៀបរាប់ពីវិធីកាន់បន្ថយស្រេ្តស កាត់បន្ថយការបាក់ទឹកចិត្ត និងជម្រុញឲ្យខំប្រឹងតស៊ូបន្ថែមទៀត ជាពិសេសថែរក្សាសុខភាពកុំបណ្ដោយឲ្យធ្លាក់ខ្លួនដូចនេះទៀត។
លោកបន្តទៀតថា ដោយទទួលនូវសំណូមពររបស់ប្អូនប្រុស ទី សារុង ដែលចង់ទៅសម្រាកព្យាបាលជម្ងឺនៅខ្មែរ ក្រុមការងារស្ថានទូតបានឧបត្ថមថវិកាដើម្បីទិញសំបុត្រយន្ដហោះជូនប្អូនផងដែរ។

ទន្ទឹមនឹងនេះ លោក ឡុង ឌីម៉ង់ សូមអំពាវនាវឲ្យឪពុកម្តាយក្រុមគ្រួសាររបស់ពលករយើងខ្លះដែលមកធ្វើការនៅកូរ៉េ សូមកុំព្យាយាមដាក់បន្ទុកជាបញ្ហាដែលដោះមិនចេះចប់ វានឹងបណ្តាលឲ្យកូនក្មួយយើង មានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរឈានដល់បញ្ហាគាំងបេះដូង។ ដរាបណាមានជីវិតនិងសុខភាពល្អទើបអាចរកលុយបានទៀត និងកសាងអនាគតមួយដោយចិរភាព។
លោក ឡុង ឌីម៉ង់ ក៏បាន អរគុណប្អូនប្រុស ឡុង ដែលបាននឹងតែងតែជួយ ដល់បងប្អូនពលករខ្មែររបស់យើង នៅពេលមានបញ្ហាសុខភាព ឬបញ្ហាការងារជាដើម៕

អត្ថបទដែលជាប់ទាក់ទង