ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាម ខេមរា និង ធឿន វីថាត់អាចឆ្លងផុតជុំទី១ឬទេ ?

86


ភ្នំពេញ:ព្រឹត្តិការណ៍Boostrong Gold Medal Fighter on Fireលើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៣ខែ
មិថុនានេះអ្នកប្រដាល់កម្ពុជាយ៉ាម ខេមរាក្លិបរស្មីកុមារកំព្រាត្រូវប្រជែងដណ្ដើមកៅអីជុំទី២ជាមួយអ្នកប្រដាល់ចិន
រូន ស៊ីអាហ៊ូ(Ruan Xiaohu) ។
នេះជាព្រឹត្តិការណ៍មួយដែលសម្រាប់អ្នកចាញ់គឺត្រូវហាលអាវ ឯ អ្នកឈ្នះនឹងឡើងប្រកួតបន្តនៅជុំទី២ទៀត
ដែលពីមួយជុំទៅមួយជុំការប្រកួតកាន់តែតឹងតែង។អ្នកប្រដាល់ចិនរូបនេះទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជា
លើកដំបូងនេះទេ ។ គេមានប្រវត្តិប្រកួតចំនួន៣៣ដង ឈ្នះ២៥ដង ចាញ់៨ដង ។
ចំពោះអ្នកប្រដាល់កម្ពុជាយ៉ាម ខេមរាវិញគេក៏មិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងខ្លាំងណាស់
ណានោះដែរតែកែង និង ជង្កង់របស់គេមិនស្រួលទប់ទល់ឡើយ ។ ខេមរាមានប្រវត្តិប្រកួតចំនួន៤៤ដង ឈ្នះ៣៣ដង ចាញ់១១ដង ។
ការប្រកួតនេះយ៉ាម ខេមរាខ្ទាតចេញពីការប្រកួត ឬ ក៏អ្នកប្រដាល់ចិនរូន ស៊ីអាហ៊ូជាអ្នកហាលអាវ ។សូម
បញ្ជាក់ថាអ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែត្រៀមខ្លួនសម្រាប់ការប្រកួតនេះដូចគ្នា ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរធឿន វីថាត់ក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យត្រូវជួបុំាមួយអ្នកប្រ
ដាល់ថៃក្វាន់ អេក(Kwan Ek) ។
អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរគេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេគេ
ពូកែជង្គង់ កែង និងកណ្ដាប់ដៃ ។ ក្វាន់ អេកមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៥ដង ចាញ់២៣ដង ។
ចំពោះធឿន វិថាត់វិញអតីតកាលរបស់គេល្អណាស់ប៉ុន្ដែគេបាត់មុខមួយរយៈហើយទើបតែវិលមកកាន់ការ
ប្រកួតវិញ ។ការមកកាន់ការប្រកួតជាថ្មីនេះជួនកាលគេក៏ឈ្នះហើយពេលខ្លះក៏ចាញ់ក៏មានដែរ ។ គេមានប្រវត្តិប្រកួត
ចំនួន៦៥ដង ឈ្នះ៤៥ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដង ។ នរណាខ្តាតចេញពីការប្រកួត ?
សូមបញ្ជាក់ថាក្នុងព្រឹត្តិការណ៍នេះមានអ្នកប្រដាល់កម្ពុជា២រូបហើយដែលកក់កៅអីសម្រាប់ជុំទី២គឺឆៃ សារ៉ា
សមាគមប្រដាល់ក្រសួងការពារជាតិ និង វង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ ។ ចំពោះអ្នកប្រដាល់បរទេស២រូបដែល
ខ្ទាតចេញពីការប្រកួតមុនគេនោះគឺអ្នកប្រដាល់អ៊ីរ៉ង់ម៉ារ ទីន(Martin) និង អ្នកប្រដាល់ថៃហ្វា មេឆៃ(Fa Mechhai)។

អត្ថបទដែលជាប់ទាក់ទង