ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតអុកចត្រង្គជើងឯកជាតិលើកទី១

97

​ភ្នំពេញ:ដោយមានការគាំទ្រថវិកាដោយក្រសួងអប់រំយុវជន ណីអ គិលានោះសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបើកការប្រកួតជើងឯកថ្នាក់ជាតិលើកទី១របស់ខ្លួនរយៈពេល២ថ្ងៃគឺថ្ងៃទី២០-២១មិថុនា ។

​លោកវ៉ាត់ ចំរើនេអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកបឹង គឹមតោអនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនេះ ។

​លោកគ្រួច ចន្ថារិទ្ធដែលជាក្រូបច្ចេកទេសអុកចត្រង្គប្រចាំសហព័ន្ធនោះបានឲ្យដឹងថាមានកីឡាករចំនួន៤៧រូប និង កីឡាការិនី១រូបចូលរួមក្នុងការប្រកួតនេះ ។ ពួកគេសុទ្ធតែជាជើងខ្លាំងមកពីគ្រប់រាជធានី-ខេត្តទូទាំងប្រទេស
ព្រោះនេះជាការប្រកួតជើងឯកហេតុនេះ ត្រូវតែចម្រាញ់យកជើងខ្លាំងមកចូលរួមប្រកួត ។

​អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានស្ដេចអុករជ្ជកាលទី១គឺកីឡារឆយ វីរ៉ា និងស្ដេចអុក ២ជំនាន់ឈាវ បូរ៉ាបានចូលរួមប្រកួតដែរតែពួកគេស្ថិតនៅពូលផ្សេងពីគ្នា ។ក្រៅពីនេះក៏មានជើងឯករងនានា មកចូលរួមប្រកួតដែរ ។

​ការប្រកួតចែកចេញជា៨ពូលដែលមួយពូលៗមាន៦រូប ។ក្នុងពូលនីមួយៗត្រូវប្រកួតវិលជុំយកអ្នកដែលមានពិន្ទុលើសគេ ចំនួន២រូបឡើងទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ ។វគ្គ១៦ក្រុមចុងក្រោយត្រូវបន្តជម្រុះទុក៨រូបដើម្បីប្រ
កួតវគ្គ១ភាគ៤ ។ វគ្គ១ភាគ៤ត្រូវជម្រុះទុក៤រូបដើម្បីឡើងប្រកួតវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតគ្នាដណ្ដើមជើងឯកជាតិ ឯ អ្នកចាញ់ប្រកួតគ្នាដណ្ដើមលេខ ៣ ។

​លោកវ៉ាត់ ចំរើនបញ្ជាក់ថាពេលនេះកីឡាអុកចត្រង្គកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីដាក់បញ្ចូល ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ព្រមានប្រទេសចំនួន៤ហើយដែលគាំទ្រកីឡានេះគឺមីយ៉ាន់ម៉ា ឡាវ ហ្វីលីពីននិងវៀតណាម ។ សំខាន់គឺយើងបញ្ជូនគ្រូទៅបង្ហាត់ដល់ប្រទេសតាំងនោះព្រមទាំងយកបទបញ្ជា លក្ខន្តិកៈទៅបង្រៀនដល់គេ ។

អត្ថបទដែលជាប់ទាក់ទង