ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើអ្នកកាសែតឯណាមានកាំភ្លើងបាញ់ទៅលើទាហានហើយរកស៊ីឈើខុសច្បាទៀតនោះ មានតែទាហាទេបានមានកាំភ្លើង

152

តើអ្នកកាសែតឯណាមានកាំភ្លើងបាញ់ទៅលើទាហានហើយរកស៊ីឈើខុសច្បាទៀតនោះ

ខេត្តសៀមរាប៖ពលរដ្ឋនាំគ្នាហួសចិត្តសមត្ថកិច្ចនិងតុលាការខេត្តសៀមរាបនោះ គឺរឿងមិនគួអោយជឿមួយកើតឡើងថ្មីៗ រវាងយោធានិងអ្នកកាសែត ឈានរហូតចាប់ខ្លួនអ្នកាសែតនេះ។ ករណីខាងលើធ្វើឲ្យប្រជាពលរដ្ឋសម្ដែង នូវការិះគន់ដោយពួកគាត់ បានលើកឡើងថា មន្ត្រីយោធារូបនោះ បាញ់គំរាមមកលើអ្នកកាសែតទើបសមជាង ។ពីព្រោះថាគេមិនដែលឃើញអ្នកកាសែតឯណា មានកាំភ្លើងនោះទេ គឺមានតែទូរស័ព្ទដៃ និងកាមេរាថតរូប ឬក៏ចុងប៊ិចតែប៉ណ្ណោះ​។​ជនរងគ្រោះ​ពិតប្រាកដ គឺជាអ្នកកាសែត រីឯមន្ត្រីយោធានោះ ទើបជាជនសង្ស័យរកស៊ីបទល្មើសព្រៃឈើ និងមានកាំភ្លើងបាញ់បោះសេរី ។ អ្នកកាសែតរូបនោះ ឆ្លើយមុខសមត្ថកិច្ចដែលចាប់ខ្លួនគេ នោះថា សង្ស័យជាយោធាយកសម្បកគ្រាប់ មកប្រឌិតចោទប្រកាន់ថា រូបគេបាញ់គំរាម នោះមានភាពមិនប្រក្រតី។ ប៉ុន្តែក្នុងពេលចាប់ខ្លួនចាងហ្វាងកាសែតរូបនេះ គឺមិនបានរកឃើញភស្តុតាងកាំភ្លើងខ្លីនោះទេ គឺរកឃើញតែសម្បកគ្រាប់តែប៉ុណ្ណោះ។

ជុំវិញករណីនេះ ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងអាថ៌កំបាំងនៅឡើយ និងដាក់ការសង្ស័យថា ជារឿងប្រឌិតដើម្បីចាប់ខ្លួនអ្នកកាសែត ក្នុងរឿងគំនុំ ខណៈប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុអះអាងថា អត់មានឮសំឡេងកាំភ្លើង ឬការបាញ់អីនោះទេ លុះឃើញប៉ូលិសមកសាកសួរ ទើបពួកគាត់ផ្ញាក់ផ្អើល ដោយហេតុថា មិនមាននណាម្នាកបានឮសូម្បីតែសំឡេង បន្តិចក៏មិនមាន​ដែរ។​

តើមូលហេតុអ្វីបានជាលោកព្រះរាជ្ញាខេត្តព្រះវិហារ គ្រាន់តែឮសំឡេងរាយការណ៍ ឬប្ដឹងតាមទូរស័ព្ទក៏បញ្ជាឲ្យចាប់ខ្លួនអ្នកការសែតភ្លាមៗនោះ?​ ។​

បើតាមអធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា សេចក្ដីរាយការណ៍បានឱ្យដឹងថា ​លោក ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរចាងហ្វាងកាសែតដំណឹងកម្ពុជា គឺធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកស្វាយលើ ខេត្តសៀម
រាបនេះ​ក្រោមបញ្ជាលោកព្រះរាជអាជ្ញា និងយោងតាមពាកបណ្ដឹងអ្នកបើករថយន្តតាកូម៉ានោ​មាន
ឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុក, ខេត្តព្រៈវិហារ។

សមត្ថកិច្ចមូលដ្ឋានថាតាមពិតអ្នកកាសែតទេ ជាជនរងគ្រោះឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូម ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបបានកំពុងរងនូវការចោទប្រកាន់ ទាំងអយុត្តិធម៌ ដែលធ្វើអោយក្រុមអ្នកសារព័ត៌មាន មកពីច្រើនអង្គភាព កំពុងតាមដាននិងសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុក្ខដាក់បំផុត​។​
ក្នុងរបាយការណ៍របស់សមត្ថកិច្ច និងសំអាង គ្រាប់សម្បកកាទូស្សន៍កាំភ្លើង ចំនួន២គ្រាប់នោះមិនអាចទុក្ខចិត្តបានទេ ។

ករណីខាងលើនេះចូលក្នុងល្បិចនិងក្បាច់គុណទាំង៤ របស់មន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ គឺទី១លួងលោមចម្លើយ ទី២បញ្ចេះចម្លើយ ទី៣បង្ខំចម្លើយ និងទី៤ដឹកមុខចម្លើយ កំពុងដំណើរការអនុវត្តគួឲ្យបារម្ភ និងមិនអាចទុក្ខចិត្តចំពោះស្ថាប័នមួយនេះ៕

 

អត្ថបទដែលជាប់ទាក់ទង