ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់បាត់មុខប៉ុន្មានឆ្នាំដោយសារថៃទាត់បាក់ដៃបាង កាយ៉ាក់ បង្ហាញមុខឡើងវិញ

92

ភ្នំពេញ:អ្នកប្រដាល់កម្ពុជាបាង កាយ៉ាក់សមាគមប្រដាល់ក្រសួងកសិកម្ម ដែលបាត់មុខពីសង្វៀនប្រដាល់អស់
ប៉ុន្មានឆ្នាំមកហើយនោះ នៅយប់ថ្ងៃទី២៩មិថុនានេះ គេបង្ហាញមុខជាថ្មីនៅសង្វៀនTV5 ។
ដោយប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនោះ អ្នកប្រដាល់កម្ពុជារូបនេះ ត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ
កៅថាប់ វ័រ ស៊ូងងិន(Kaothap Vor Soungin) ។ គេនៅចាំបានថាកាលពីបឮុន្មានឆ្នាំមុនបាង កាយ៉ាក់ត្រូវអ្នកប្រ
ដាល់ថៃទាត់ឲ្យបាក់ដៃ ហើយបន្ទាប់ពីព្យាបាលជាសះស្បើយ ហើយនោះគេត្រឡប់មក កាន់សង្វៀនប្រកួតវិញហើយ
ក៏ត្រូវអ្នកប្រដាល់ថៃ ទាត់ឲ្យបាក់ដៃជាលើកទី២ ។
បន្ទាប់ពីបាក់ដៃចំនួន២លើកមកនោះ អ្នកប្រដាល់រូបនោះបាត់មុខរហូត ទើបតែពេលនេះគេលេចមុខជាថ្មីហើយ
បន្តការប្រកួតជាមួយអ្នកប្រដាល់ថៃជាថ្មីទៀត ។ កាយ៉ាក់ជាអ្នកប្រដាល់ទម្ងន់ស្រាល ដែលល្អដែលក្នុងកំណត់ត្រាប្រ
កួតរបស់គេគឺមានប្រវត្តិចាញ់ដ៏តិចតួចបំផុត ។
កៅថាប់ក៏ជាអ្នកប្រដាល់ជើងខ្លាំងគ្រាន់បើដែរ រីឯ បាង កាយ៉ាក់ដែលទើបតែវិលមក កាន់សង្វៀនប្រកួតបែប
នេះអាចវ៉ៃនៅផ្អើលៗនៅឡើយទេ តែប្រសិនក្នុងអម្លុងដែលគេបាត់មុខនេះ គេបានធ្វើការប្រកួតដែរនោះ ទំនងជាមិនជា
អ្វីឡើយ ។ ការវិលមកកាន់សង្វៀនប្រដាល់របស់បាង កាយ៉ាក់តើគេជួបសំណាងល្អឬទេ ។សូមកុំឲ្យជួបគ្រោះថ្នាក់
បាក់ដៃជាលើកទី៣ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះសេក សារ៉ាន់ក្លិបអង្គរមានជ័យខេត្តសៀមរាប ប្រកួតជាមួយអ្នក
ប្រដាល់ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ ។
សារ៉ាន់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ដែលមិនស្រួលបង្ក្រាបនោះទេ ។ក្នុងប្រភេទទម្ងន់៥១គីឡូក្រាមគេជាខ្លា
ក្នុងចំណោមខ្លា ។ចំពោះវិបុលមិនសូវមាននរណាស្កាល់នោះទេ តែទំនងជាមិនខ្សោឡើយ ទើបមន្ត្រីផ្គូរផ្គងហ៊ានដាក់ឲ្យ
ប្រកួតជាមួយសារ៉ាន់បែបនេះ ។សម្រាប់គូនេះនរណាឈ្នះ ?
យឹប ឌុកក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ឬទ្ធី សាស្រ្តាវុធក្លិបអាណាចក្រប្រ
យុទ្ធខេត្តសៀមរាបដោយ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អ្នកប្រដាល់ស្បែកមុខរឹងជ័យ ស៊ីណេតក្លិបឃ្លាំងមឿងកីឡាត្រូវបាន ដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងថ្មី
អេលីត ភក្ដីក្លិបឆ្មា ស សែនសុខដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ម៉ន កំសត់ក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតជាមួយអ្នកប្រដាល់សារឿន ទិត្យក្លិបតាព្រហ្មមានជ័យ
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង