ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់តេក្វាន់ដូ WTពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េឆ្នាំ២០១៩

151

​ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូWT(World Taekwondo)ពាននិងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានអញ្ជើញជាសហអធិបតីក្នុងងពិធីបិទ ការប្រកួតកីឡាតេក្វាន់ដូWTពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនាល្ងាចថ្ងៃទី២៩មិថុនា ។

​នេះជាការប្រកួតប្រចាំឆ្នាំដ៏សំខាន់មួយដើម្បីផ្ដល់ឱកាស ឲ្យអ្នកប្រយុទ្ធវ័យក្មេងហើយក៏ជាការស្វែងរកកីឡាករ កីឡាការិនីល្អៗសម្រាំងទុកឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ត្ទះស៊ីហ្គេមលើកទី៣២ ។ការប្រកួតដែលធ្វើនៅអគារប៊ូយ៉ុងនោះ មានកីឡាករ-កីឡាការិនីវ័យក្មេងពីគ្រប់ទឹសទីចំនួន៦០០នាក់ចូលរួម ។

លោកឆយ យ៉ុងសុកជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថាការប្រកួតលើកនេះកីឡាករកីឡាការិនីជិត ៥៨១នាក់ចូលរួមក្នុងនោះវិញ្ញាសាសម្តែងមេគុន មានចំនួន៥០១នាក់និងវិញ្ញាសាប្រយុទ្ធមានចំនួន៨០នាក់។ នេះជាការជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើមៗ ដើម្បីហ្វឹកហាត់ពិសេសត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GEAMS 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។

​លោកគង់សក្ខិដាដែលជាអគ្គលេខាធិការសហព័ន្ធបាននិយាយថសម្រាប់ការប្រកួតខាងលើគណៈកម្មការបែងចែកជា២វិញ្ញាសាធំ គឺវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែងមេគុន។

ចំពោះវិញ្ញាសាប្រយុទ្ធកីឡាករកីឡាការិនីដែលទទួលបានចំណាត់ថ្នាក់លេខ១និងលេខ២ស្ថិតក្នុងវគ្គជម្រុះកម្មវិធីHope 2023 កាលថ្ងៃទី២៧ ខែមករា និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩រាជធានីភ្នំពេញ និង Hope 2023 កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាបចំនួន៨០នាក់ រីឯកីឡាករ-កីឡាការិនីជម្រើសជាតិឆ្នាំ២០១៩ឈុតធំ និងក្រុមថ្នាល។ចំណែកវិញ្ញាសាសម្តែងមេគុនកីឡាករកីឡាការិនីដែលបានប្រឡងឡើងកម្រិតខ្សែក្រវាត់ពណ៌(ពណ៌លឿងដល់ពណ៌ក្រហម) កន្លងមក និងកីឡាករ-កីឡាការិនីដែលមានកម្រិតខ្សែក្រវាត់ខ្មៅដាន់ពីស្ថាប័នKukkiwon (១ដាន់ឡើង) យើងបើកចំហសម្រាប់ក្លិបទំាំងអស់នៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង