ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈាន ហុង:ចាញ់ ឬ ឈ្នះសូមកុំវាយគេបន្ថែម

102

​ភ្នំពេញ:លើសង្វៀនកំពូលអ្នកប្រយុទ្ធថាមពលChampionរបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២១កក្កដាអ្នកប្រដាល់ កម្ពុជាឈាន ហុងសមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃចំណូលថ្មីថៃឈូក មង្គល(Chhuok Mongkul) ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ឈាន ហុងជាអ្នកប្រដាល់មួយរូប ដែលចូលចិត្តវាយបន្ថែមលើគូប្រកួតក្នុងខណៈដែលគូប្រកួតដួល ឬ អាជ្ញាកណ្ដាលឃាត់ទៅហើយនោះអញ្ចឹងហើយ ទើបជាញឹកញាប់ក្នុងខណៈដែលរូបគេកំពុងតែមានប្រៀប ទៅហើយនោះបែរជាថែមលើគូប្រកួតត្រូវអាជ្ញាកណ្ដាលកំណត់ឲ្យចាញ់វិញ ។

​អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៧៣ដង ចាញ់១៦ដង និងស្មើពិន្ទុ ៣ដង ។ ចំពោះអ្នកប្រដាល់ថៃឈូក មង្គលវិញគេទើបតែមកប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងនេះទេ ។ មិនដឹងថាគេខ្លាំងឬខ្សោយហើយមានរបៀបវ៉ៃយ៉ាងណាឡើយ ។​ឈូក មង្គលមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៦០ដង និងចាញ់១១ដង ។ការឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងបែបនេះមិនដឹងថាអ្នកប្រដាល់ថៃរូបនេះស្ពាយជ័យជំនះត្រឡប់ទៅវិញឬក៏ស្ពាយ បរាជ័យយកទៅផ្ទះវិញនោះឡើយ ។

នី សុភីដែលគេស្គាល់ជាទូទៅថាឡុង សុភីនោះបានបង្ហាញមុខទៀតហើយដោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃផេត ឆាតឆៃ(Phat Chhartchhai)ដែល នេះជាការជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

​សុភីជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរតែការប្រកួត របស់គេមិនសូវធ្វើឲ្យអ្នកទស្សនាជក់ចិត្តឡើយ ។គេវ៉ៃ តាមរបៀបកុំឲ្យឈឺខ្លួនដោយគេយកជើងធាក់គូប្រកួតកុំឲ្យចូលជិត ។សុភីបើគេចូលចាប់វិញនោះគេចាប់បានស្អិតល្អណាស់ឯកែង និង ជង្គង់របស់គេក៏មិនស្រួលការពារដែរ ។ គេមានប្រវត្តិប្រកួតចំនួន១៦៧ដង ឈ្នះ១២៧ដង ចាញ់២៨ដង និងស្មើពិន្ទុ១២ដង ។

​ចំពោះផេត ឆាតឆៃនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ ។ គេមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៥ដង ចាញ់១៧ដង និងស្មើពិន្ទុ១ ដង ។ ជ័យជំនះជារបស់ឡុង សុភីឬជារបស់អ្នកប្រដាល់ថៃផេត ឆាតឆៃ ?

អត្ថបទដែលជាប់ទាក់ទង