ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដេកស្លាប់នៅមុខឡាន ទាំងដៃកាន់កាំភ្លើងខ្លី

117

ខេត្តព្រះសីហនុ៖ ប្រទះឃើញ បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមនៅលើទ្រូងផ្លូវដោយដៃមានកាន់កាំភ្លើងខ្លីនៅ លើដងផ្លូវស្ថិតនៅចំណុច ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា សាកសពបុរសម្នាក់ដេកស្លាប់នៅមុខឡាន នៅ ដោយដៃមានកាន់កាំភ្លើងខ្លី និងមានស្លាកស្នាមដោយគ្រាប់កាំភ្លើងត្រង់ក្បាល។
សាកសពបុរសនេះ មិនទាន់ដឹងថាស្លាប់ដោយសារមូលហេតុធ្វើអត្តឃាត ឬអំពើឃាតកម្ម អ្វីនៅឡើយទេ ខណៈសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទឹងហាវ និងនគរបាលកំពុងសហការចុះមកទីតាំង ដើម្បីធ្វើកោសលវិច័យ ត្រួតពិនិត្យរកពីមូលហេតុនៃការស្លាប់ន នៅមុខរថយន្តឡិចសុីសពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AB-8029៕

អត្ថបទដែលជាប់ទាក់ទង