ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េតង់ នឹងរៀបចំប្រកួតជើងឯកទូទាំងប្រទេសចុងសប្ដាហ៍នេះ

79

ភ្នំពេញ៖សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាបានចេញសេចក្តីជូនដំណឹងដល់ក្លិប និងសមាគមកីឡាប៉េតង់ និងប៊ូលនៅទូទាំងប្រទេសស្តីពីព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៩ដែល
នឹងធ្វើនៅចុងសប្ដាហ៍នេះ ។
បើតាមការឲ្យដឹងនោះការប្រកួតដែលមានរយៈពេល៣ថ្ងៃនេះគឺធ្វើពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដាដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជននិងកីឡា។ការប្រកួតនឹងធ្វើឡើងនៅទីលានកីឡាប៉េតង់របស់សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាពហុកីឡដ្ឋានជាតិអូឡាំពិក។
ឆ្នាំនេះសហព័ន្ធបានដាក់៥វិញ្ញាសាឲ្យប្រកួត គឺវិញ្ញាសា៣ទល់៣នាក់បុរសក្របខណ្ឌ “ក១(អាយុ១៨ឆ្នាំឡើង) និងវិញ្ញាសា៣ទល់៣នាក់បុរសក្របខណ្ឌ“ក២(អាយុ១៨ឆ្នាំឡើង)។ចំណែកវិញ្ញាសា៣ទល់៣នាក់នារី(អាយុ១៨ឆ្នាំឡើង) វិញ្ញាសា៣ទល់៣នាក់យុវជនអាយុក្រោម១៨ឆ្នាំវិញ្ញាសា១ទល់១នាក់យុវនារីអាយុក្រោម១៨ឆ្នាំហើយគ្មានវិញ្ញាសាវាយយកពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង