ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយកូនបាល់កម្ពុជាក្លាយជាគោលដៅគំរូ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី

75


ភ្នំពេញ៖ប្រទេសចំនួន១២ក្នុងទ្វីបអាស៊ីដែលកំពុង តែធ្វើការអភិវឌ្ឍន៍កីឡាវាយកូនបាល់នោះ ត្រូវសហព័ន្ធទ្វីបអាស៊ីឲ្យយកគម្រូតាមប្រទេសកម្ពុជា ដែលកំពុងតែបង្ហាញពីការរីកចម្រើនខ្លាំងលើប្រភេទកីឡានេះ ។
ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី៣សីហានាសណ្ឋគារប៉ាឡេសហ្គេតនាក្រុងភ្នំពេញកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំមួយដែលមានឈ្មោះថាAsian Development Meet 2019ដែលមានប្រទេសចំនួន១២ចូលរួម ។
លោកទេព រិទ្ធវិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលជាប្រធានអង្គប្រជុំបានឲ្យដឹង
ថាប្រទេសទាំង១២ដែលមកចូលរួមប្រជុំនោះរួមមានកម្ពុជា តាជីគីស្ថាន វៀតណាម ទូក្មេនីស្ថាន អូម៉ង់ នេប៉ាល់
ម៉ាល់ឌីវ ម៉ាកាវ ឡាវ​ ប្រុយណេ បារ៉ែន និង អាហ្វហ្គានីស្ថាន ។
ប្រទេសទាំងនេះសុទ្ធតែជាប្រទេសដែលកំពុងតែ អភិវឌ្ឍន៍ប្រភេទកីឡាវាយកូនបាល់ក្នុងចំណោមប្រ
ទេសទាំង១២នេះប្រទេសកម្ពុជាគឺជាប្រទេស ដែលមានការអភិវឌ្ឍន៍បានប្រសើរជាងគេ ។ហេតុនេះហើយ
​ទើបសហព័ន្ធអាស៊ីជ្រើសរើស យកកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដើម្បីឲ្យកម្ពុជាបង្ហាញនូវបទពិសោធន៍របស់
​ខ្លួនក្នុងការអភិវឌ្ឍន៍ ។
ជារៀងរាល់ឆ្នាំសហព័ន្ធទ្វីបអាស៊ីតែងតែផ្ដល់នូវថវិកា ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីឲ្យប្រទេស
​ទាំងនេះរីកចម្រើនទាន់ប្រទេសដទៃទៀត ។នេះជាលើកទី១ហើយដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទៃនៃកិច្ចប្រជុំបែបនេះ
​ព្រមទាំងបង្ហាញពីបទពិសោធន៍របស់ខ្លួន ដល់បណ្ដាប្រទេសដែលកំពុងតែអភិវឌ្ឍន៍ដូចគ្នា​ ។
សូមបញ្ជាកើថាប្រទេសដែលចូលរួមសុទ្ធតែរីករាយ ក្នុងការទទួលយកនូវបទពិសោធន៍ដែលកម្ពុជាផ្ដល់
​ឲ្យ ។កិច្ចប្រជុំនេះមានការចូលរួមពីតំណាង សហព័ន្ធទ្វីបអាស៊ីដែលជាជនជាតិឥណ្ឌាគឺលិកManPreet ។

អត្ថបទដែលជាប់ទាក់ទង