ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េតង់៖បង្ហាញឈ្មោះកីឡាករ និង កីឡាការិនីដែលត្រូវចូលរួម ប្រកួតពានរង្វាន់ពិភពលោក

94

ភ្នំពេញ៖ក្នុងខណៈដែលការប្រកួតជើងឯកពិភពលោកនៃប្រភេទកីឡាប៉េតង់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
នោះពេលនេះកម្ពុជាបានបង្ហាញពីបញ្ជីឈ្មោះកីឡាករ កីឡាការិនីដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ​ហើយ ។
ទោះបីបញ្ជីឈ្មោះនេះអាចនឹងមានការប្រែប្រួលក្នុងករណីកីឡាករ កីឡាការិនីមានបញ្ហាខាងសុខភាពឬ
ការហ្វឹកហាត់របស់គេមិនបានល្អក៏នេះជាបញ្ជីឈ្មោះជាផ្លូវការដែរ ។
កម្ពុជាបានសម្រេចចិត្តដាល់កីឡាករបុរស២ក្រុម និង នារី២ក្រុមចូលរួមប្រកួត ។ សម្រាប់បុរសក្រុមទី១
មានកីឡាករឃួន លីហ៊ កីឡាករកុយ សុភក្ត្រា កីឡាករភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ ។ចំពោះក្រុម
ទី២មានកីឡាករទីវ រដ្ឋា​កីឡាករពុត យ៉ុនច័ន្ទដារ៉ា កីឡាករវ៉ាន ភារុណ និង កីឡាករហេង ស៊ីណា ។
ចំពោះកីឡាការិនីទាំង២ក្រុមវិញនោះក្រុមទី១មានកីឡាការិនីកែ ឡេងដែលជាម្ចាស់មេដាយមាសជើង
ឯកពិភពលោក៣សម័យកាល កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា ។រីឯ ក្រុមទី២វិញនោះមានកីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួង
​ឌីណា ។
ការប្រកួតដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៨ដល់២៣វិច្ឆិកានញគេនៅមិនទាន់ដឹងថាតើនឹងមានប្រទេសចំនួនប៉ុន្មានចូលរួមឡើយ ។តែបើតាមការបងហើបឲ្យដឹងពីមន្រ្តីសហព័ន្ធនោះថាមានមិនតិចជាង៤០ប្រទេសនញទេ។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតនោះមានតែវិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាវាយយកពិន្ទុ(Shooting)និងវញ្ញាសាប្រ​កួត៣នាក់ទល់៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង