ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូWT៣នាក់ដណ្តើមមេដាយ១៥គ្រឿង ក្នុងព្រឹត្តិការណ៍២នៅកូរ៉េខាងត្បូង

343

ភ្នំពេញ៖លោកគង់ សក្ខិដា ដែលជាអគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូWT(World Taekwondo)បានអញ្ជើញទទួលស្វាគមន៍
ក្រុមក្រុមកីឡាករតេក្វាន់ដូWTវ័យក្មេងចំនួន៣រូប ដណ្តើមបានមេដាយ១៥គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូWTចំនួន៤នៅ ប្រទេសកូរ៉េខាងត្បូងដែលប្រព្រឹត្តចាប់ពីថ្ងៃទី៣ ថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០១៩។
លោកអគ្គលេខាធិការខេមរសហព័ន្ធបាននិយាយថា ក្រុមកីឡាករតេក្វាន់ដូWTវ័យក្មេងចំនួន៣រូប ដណ្តើមបានមេដាយ១៥គ្រឿងដោយ ក្នុងម្នាក់ដណ្តើមមេដាយចំនួន៥គ្រឿង រួមមានកីឡាករតេក្វាន់ដូWTវ័យក្មេង ឈន គីមហាក់ដណ្តើមមេដាយមាស៤គ្រឿង និងប្រាក់មួយគ្រឿង កីឡាករសំណាង វ៉ាន់ណែត ដណ្តើមមេដាយមាស៣គ្រឿង ប្រាក់មួយគ្រឿង និងសំរិទ្ធមួយគ្រឿង និងកីឡាករ សុខ សញ្ចានា ដណ្តើមមេដាយមាស៣គ្រឿង ប្រាក់មួយគ្រឿង និងសំរិទ្ធមួយគ្រឿង។
លោក ជាតិ ខេមរា ជាគ្រូបង្វឹកបានឲ្យដឹងថា សម្រាប់ការប្រកួតតេក្វាន់ដូWT Jeonju Open ដណ្តើមបានមេដាយមាស១គ្រឿង និងសំរឹទ្ធិ២គ្រឿង ហើយការប្រកួតតេក្វាន់ដូWT World Taekwondo Hanmadang ដណ្តើមមដាយប្រាក់១គ្រឿង(មេគុនក្រុមបុរស៣នាក់) ការប្រកួតតេក្វាន់ដូWT Gwang Ju Open មេគុនក្រុម៣នាក់ដណ្តើមបានមដាយមាស១គ្រឿង និងឯកត្តជន៣ នាក់ដណ្តើមបានមាស៣គ្រឿង សរុបមាស៤គ្រឿង។
លោកបានបន្តថា តេក្វាន់ដូWT World Peace Taekwondo Festivalមេគុនឯកត្តជនទាំង៣នាក់ ដណ្តើមបានមេដាយមាស៣គ្រឿង។ចំនួនមេដាយសរុបគឺចំនួន១៥គ្រឿង ក្នុងម្នាក់ទទួលបានមេដាយ៥គ្រឿង ក្នុងនោះមានវិញ្ញាសាសរុប១១វិញ្ញាសា ។
លោកគង់សក្ខិដាដែលជាអគ្គលេខាធិការខេមរសហព័ន្ធ បាននិយាយថា កីឡាករវ័យក្មេងចំនួន៣រូបនិងគ្រូបង្វឹក១ជនជាតិកូរ៉េ Cheon samyeong មួយរូបដែលចូលរួម ហ្វឹកហាត់ និងចូលរួមព្រឹត្តិការណ៍ការប្រកួត នៅប្រទេសកូរ៉េខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង