ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡានគរបាលជាតិកម្ពុជាជិត១០០នាក់ ទៅចូលរួមប្រកួតកីឡាប៉ូលីសពិភពលិកនៅចិន

90

ភ្នំពេញ៖នៅយប់ថ្ងៃទី៥សីហាកីឡាករ កីឡាការិនីនគរបាលជាតិកម្ពុជាចំនួន៩៦រូប បានចេញដំណើឆ្ពោះ
ទៅកាន់ប្រទេសចិនហើយដើម្បីចូលរួម ប្រកួតកីឡានគរបាលពិភពលោកលើកទី១៨(The 18th World Police and Fire Games) ។
ការប្រកួតនឹងចាប់ផ្ដើម ពីថ្ងៃទី០៨ ដល់១៨សីហា នៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិត
ចិន។ អត្តពលិកទាំ៩៦រូបនេះគឺមាន១២ប្រភេទ កីឡាហើយសម្រាប់កម្ពុជាទើបតែចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏
​ធំនេះជាលើកទី១ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៩៦រូប និងកីឡាចំនួន១២ប្រភេទ រួមមាន ៖ តេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និង ប្រណាំងទូកកានូ ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាននៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលចេញដំណើរលោក ឩត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះគឺ
ជាលើកដំបូងហើយដែលកម្ពុជាទៅចូលរួមប្រកួត ។
លោកចាត់ទុកថានេះជាព្រឹត្តិការណ៍ប្រកួតដ៏ធំមួយ ដែលយ៉ាងហោចណាស់ក៏មានប្រទេសជាង១០០ដែរ
​ដែលបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនមកចូលរួមប្រកួត។ទោះជាយ៉ាងនេះក៏ដោយក៏លោកផ្កាយ៣រូបនេះ
នៅតែមានជំនចិត្តកម្ពុជានឹងមាន ឳកាសដណ្ដើមបានមេដាយគ្រាន់តែ មិនដឹងថាជាមេដាយអ្វីតែប៉ុណ្ណោះ។

អត្ថបទដែលជាប់ទាក់ទង