ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូ គុនដាវ បារាំងជួយបង្ហាត់កម្ពុជាត្រៀម កីឡា SEA GAMES 20១៩ និង ២០២៣

67

​ភ្នំពេញ៖លោកគ្រូបង្វឹកគុនដាវ(ចាក់សាប)សញ្ជាតិបារាំង លោក Bruno GABY បានមកប្រទេសកម្ពុជាហើយដើម្បីសហព័ន្ធកីឡាគុនដាវសម្រាប់គោលដៅត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ “SEA GAMES 20១៩ដល់២០២៣” ឆ្នាំ២០២៣លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក សុខ អាង អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវបាននិយាយថា ក្នុងនាមសហព័ន្ធសូមអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាដែលបានផ្ដល់គ្រូបង្វឹកគុនដាវសញ្ជាតិបារាំង លោក Bruno GABYដល់សហព័ន្ធកីឡាគុនដាវក្នុងគោលដៅត្រៀមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។ លោកគ្រូបានចាប់ផ្ដើមធ្វើការបង្ហាត់តាំងពីពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នេះតទៅ ក្នុងនាមជាប្រធានបច្ចេកទេសរបស់សហព័ន្ធ។

​លោកបានបន្តថា យោងតាមផែនការមេ ២០១៧-២០២១ និងផែនការត្រៀមព្រឹត្តិការណ៍កីឡាអាស៊ីអា

គ្នេយ៍ “SEA GAMES” គ្រូបង្វឹករូបនេះមានបេសសកម្មសំខាន់ៗមួយចំនួនរួមមានការដឹកនាំ និងកំណែទម្រង់គណៈកម្មការបច្ចេកទេសឡើងវិញ រៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្វឹក មន្រ្ដីបច្ចេកទេស និងអាជ្ញាកណ្ដាលគុនដាវ។

លោក សុខ អាង អគ្គលេខាធិការបន្ថែមទៀតថា ចំណុចដឹកនាំក្រុមអត្តពលិកគុនដាវ ដើម្បីទទួលបានជោគជ័យក្នុងឆាកអន្ដរជាតិ បច្ចុប្បន្នសហព័ន្ធក៏នៅមានការខ្វះខាតជាច្រើនដូចជាថវិកាសម្រាប់រៀបចំគម្រោង សម្ភារៈសម្រាប់ការបណ្ដុះបណ្ដាល ទីស្នាក់ការ ទីលានហ្វឹកហាត់ និងថវិកាសម្រាប់ការចេញទៅប្រកួតនៅស្រុកក្រៅជាដើម៕

អត្ថបទដែលជាប់ទាក់ទង