ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡាប៉េតង់ទីស្តីគណៈរដ្ឋមន្រ្តីបានតំណែងជើងឯក ឆ្នាំ២០១៩

126

ភ្នំពេញ៖ក្រុមកីឡាប៉េតង់ទីស្តីគណៈរដ្ឋមន្រ្តីគ្រងតំណែងជើងឯកខណៈក្រុមកីឡាប៉េតង់ក្រសួងការពារជាតិទទួលបាន ចំណាត់ថ្នាក់លេខ២នៃព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៩។
ក្នុងឳកាសពិពិបិទជាផ្លូវការដោយមានអញ្ជើញចូលរួមពីលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា និងលោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅទីលានសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជាប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡានាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ។
លោកសូម៉ៃសុខគាអគ្គលេខាធិការរងសហព័ន្ធនិងប្រធានក្លិបកីឡាប៉េតង់ទីស្តីគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងឆ្នាំនេះក្រុមកីឡាប៉េតង់ទីស្តីគណៈរដ្ឋមន្រ្តីគ្រងតំណែងជើងឯកដោយដណ្តើមមេដាយ៥គ្រឿង គឺមេដាយមាស២គ្រឿងនិងមេដាយសំរិទ្ធ៣គ្រឿងខណៈក្រុមកីឡាប៉េតង់ក្រសួងការពារជាតិទទួលបាន ចំណាត់ថ្នាក់លេខ២ដោយឈ្នះមេដាយមាស២គ្រឿងតែប៉ុណ្ណោះ។
លោកបានបន្តថា ក្នុងនាមលោកជាប្រធានក្លិប និងតំណាងឲ្យក្រុមកីឡាករ-កីឡាការិនីប៉េតង់ទីស្តីគណៈរដ្ឋមន្រ្តីសូមថ្លែងអំណរគុណដល់លោកកត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោក ឌុយ ធៅ ដែលបានផ្តល់ថវិការ សម្លៀកបំពាក់ ជូនកីឡាប៉េតង់ទីស្តីការគណៈរដ្ឋមន្រ្តី ។
ការប្រកួតឆ្នាំនេះសហព័ន្ធបានដាក់៥វិញ្ញាសាឲ្យប្រកួត គឺវិញ្ញាសា៣ទល់៣នាក់ បុរសក្របខណ្ឌ “ក១” (អាយុ១៨ឆ្នាំឡើង) និងវិញ្ញាសា៣ទល់៣នាក់បុរសក្របខណ្ឌ “ក២” (អាយុ១៨ឆ្នាំឡើង) វិញ្ញាសា៣ទល់៣នាក់នារី (អាយុ១៨ឆ្នាំឡើង) វិញ្ញាសា៣ទល់៣នាក់ យុវជន អាយុក្រោម១៨ឆ្នាំ វិញ្ញាសា ១ទល់១នាក់យុវនារីអាយុក្រោម១៨ឆ្នាំ។ ដោយមានក្លិប និងសមាគមចំនួន៣៧មកពី២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ។ គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៣៨៣នាក់រួមមានគណៈប្រតិភូ គ្រូបង្វឹក ៥៦នាក់ និងកីឡាការិនី ៦៣ នាក់៕

អត្ថបទដែលជាប់ទាក់ទង