ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដល់ថ្ងៃចិនសែនក្បាលទឹកឆ្នាំនេះទាំងម្ចាស់ចំការចេកពងមាន់ និងឈ្មួញទិញចេកពងមាន់សប្បាយកើបលុយ តែអ្នកមកទិញនៅទីផ្សារថ្ងូរថាថ្លៃ

51


កណ្ដាល៖ជារៀងរាល់ឆ្នាំអោយតែដល់ថ្ងៃចិនសែនក្បាលទឹក គេសង្កេតឃើញក្រុមឈ្មួញកណ្ដាលជាច្រើន បាននាំគ្នាជិះម៉ូតូដាក់កាងចេកសម្រុក ចុះប្រម៉ែប្រមូលរកទិញផ្លែចេកពងមាន់ នៅតាមចំការចេកពងមាន់នានាក្នុងមូលដ្ឋានស្រុកគៀនស្វាយ ស្រុកស្អាង និង បណ្ដាស្រុកនានាឯទៀតនៅក្នុងខេត្តកណ្ដាល ដោយដឹកតាមម៉ូតូចេញពីចំការយកមកស្តុកទុក នៅតាមផ្ទះពួកគាត់ទុកលក់នៅថ្ងៃចិនសែនក្បាលទឹក នៅតាមទីផ្សារនានានៅរាជធានីភ្នំពេញផងដែរ។
លោកពូសារឿនដែលជាម្ចាស់ចំការចេកពងមាន់នៅ ស្រុកគៀនស្វាយខេត្តកណ្ដាលបាន អោយដឹងនៅរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩នេះថា ឆ្នាំនេះក៏មិនខុសពីបណ្ដាឆ្នាំមុនៗដែរ គាត់ដាំចេកពងមាន់នៅលើផ្ទៃដីជាងមួយហិកតា ដោយដាំប្រមាណជាង៥០០០គុម្ពដោយ លក់ទៅអោយឈ្មួញគាត់ចុះទៅទិញដល់ៗ ចំការគាត់ផ្ទាល់តែម្ដងដោយលក់អោយ ឈ្មួញក្នុងចេកពងមាន់មួយស្ទងធំ ចាប់ពី៦ទៅ៧ស្និតចេកឡើងទៅក្នុងតំលៃជិត៥ម៊ឺនរៀល និងស្ទងល្មមជិត៤ម៊ឺនរៀលហើយចេកពង់មាន់ឆ្នាំនេះ លក់បានថ្លៃណាស់បើបៀបទៅឆ្នាំមុនៗនោះ ព្រោះនៅតាមបណ្ដាស្រុក ខេត្តខ្លះគេដាំមិនសូវបានដូចគាត់ទេ។ម្ចាស់ចំការចេកពងមាន់បាននិយាយរៀបរាប់ទៀតថា ទោះបីចេកលក់បានថ្លៃខ្ពស់គួរសមក្ដីតែ ក៏មិនសូវសួននិងកម្លាំងក្នុងការដាំដុះដែរ ដោយហត់នឿយថែទាំវាជាប្រចាំហើយ ចេកមួយចំការត្រូវចំណាយលុយជាដើមទុន ជិត២០លានរៀលឯណោះទើបប្រមូល ផលបាននៅថ្ងៃនេះហត់ពិតមែនតែសប្បាយកើបលុយ។
លោកពូប៉ាឧត្ដមដែលជាឈ្មួញកណ្ដាលដើរប្រមូលទិញចេកពងមាន់ មកស្តុបទុកលក់នៅថ្ងៃចិនសែនក្បាលទឹក ជារៀងរាល់ឆ្នាំនោះគាត់និយាយថាចេកពងមាន់ឆ្នាំនេះ ទិញពីម្ចាស់ចំការរាងថ្លៃបន្តិចក៏ពិតមែនតែនៅ ពេលយើងយកទៅបោះដុំអោយម៉ូយនៅ តាមផ្ទះឬតាមទីផ្សារនានានៅក្នុងរាជធានីភ្នំពេញក៏ លក់បានថ្លៃខ្ពស់គ្រាន់បើដែរពោលគឺបានស៊ីបើធៀបទៅ និងការលក់ចេករៀងរាល់ថ្ងៃសិល្ប៍នោះហើយនៅឆ្នាំនេះ មានឈ្មួញគាត់ចុះទិញចេកពងមាន់ដល់ៗ ចំការច្រើនគ្នាណាស់ទើបម្ចាស់ចំការចេកពងមាន់ បានចិត្តដំឡើងថ្លៃចេកពងមាន់លក់ថ្លៃខ្ពស់កប់ពពក ហើយម៉្យាងទៀតបើយើងមិនទិញគេទិញ ចឹងកុំខ្វល់ត្រូវតែទិញគឺទិញថ្លៃលក់វិញថ្លៃដែរទៅ។ចំណែកមីងសារូនិងប្ដីគាត់ជាឈ្មួញដើរទិញចេកពងមាន់ ទុកលក់នៅថ្ងៃចិនសែនក្បាលទឹកដែរនោះ គាត់និយាយស្រដៀងនិងពូប៉ាឧត្ដមដែរថា ចេកពងមាន់ឆ្នាំនេះវាថ្លៃហើយពិបាករកទិញ ណាស់ដូចនេះទិញពីម្ចាស់ចំការថ្លៃពេក ចឹងដល់យកលក់នៅទីផ្សារពិបាកចំណេញណាស់ ព្រោះអ្នកមកទិញនៅតាមទីផ្សារថ្ងូរថាថ្លៃហើយ ខ្លះសាញទៀតតែមិនថ្វីទេមួយឆ្នាំម្ដងមួយមិន ទិញមួយទិញហើយដល់ថ្ងៃបង្ហើយចឹង រកចេកពងមាន់លក់មិនចង់បានផង៕

អត្ថបទដែលជាប់ទាក់ទង