ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ថៃម៉ង ដាំប្រកាសសងសឹកជាមួយហ៊ឹម សេរី

56

ភ្នំពេញ៖អ្នកប្រដាល់ទម្ងន់ស្រាលវ័យក្មេងថៃម៉ង ដាំ(Morng Dam)ប្រកាសសុំប្រកួតសងសឹកជាមួយអ្នក
​ប្រដាល់ើកម្ពុជាហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៧សីហា
​នេះ ។
អ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នាម្ដងហើយដែលកាលនោះអ្នកប្រដាល់ថៃរូបនេះចាញ់សេរីដោយពិន្ទុទាំងមិនអស់ចិត្ត ។សេរីក៏បានស្វាគមន៍ចំពោះការប្រកួតសងសឹកនេះហើយគេព្រមទាំងនិយាយថាគេ
​នឹងធ្វើឲ្យម៉ង ដាំចាញ់ដោយអស់ចិត្ត ។លើកនេះបើមានឳកាសគេនឹងផ្ដួលម៉ង ដាំឲ្យបានមុនទឹកទី៥ដើម្បីកុំឲ្យ
​ចៅក្រមពិបាកផ្ដល់ពិន្ទុ ។
សេរីមានប្រវត្តិប្រកួតចំនួន៩១ដងឈ្នះ៧៥ដង ចាញ់១៥ដង និងស្មើពិន្ទុ១ដង ។គេជាអ្នកប្រដាល់ដែល
​មានផ្លែវ៉ឪល្អ ការពារបានរឹងមាំចិត្តធំ​និងមានកម្លាំងគ្រប់គ្រាន់ដើម្បីតស៊ូជាមួយគូប្រកួតបាន៥ទឹកពេញ ។នរណា
​ ឈ្នះ ?
គឹម វាសនាក្លិបទ័ពឆ័ត្រយោង៩១១បន្ទាប់ពីបាត់ឳកាសប្រកួតជាមួយអ្នកប្រដាល់បរទេសមួយរយៈធំ
​នោះក៏បានបង្ហាញខ្លួនដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃផេត អ៊ូប៊ុន(Phat Oubun)ដែរដោយពួកគេប្រកួតគ្នាក្នុងប្រ
​ភេទទម្ងន់៦,៥០គីឡូក្រាម ។
បន្ទាប់ពីវិលវល់ជាមួយនឹងការបរាជ័យញឹកញាប់ពេកនោះវាសនាត្រូវបានគេបំភ្លេចចោលមួយរយៈទើប
តែពេលនេះគេផ្ដល់ឳកាសឲ្យវិញតែមិនដឹងថាគេធ្វើបានល្អ ឬ អត់តែប៉ុណ្ណោះ ។
ផេត អ៊ូប៊ុនមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្រ្កាបនោះទេ ។ គេមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៥ដង និងចាញ់១១ដង ។
ចំពញវាសនាវិញគេមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៥ដង ចាញ់១០ដង និង ស្មើពិន្ទុ១ដង ។នេះជា
ការប្រកួតមួយសំខាន់ណាស់សម្រាប់វាសនាមិនដឹងថាគេអាចកសាងកេរ្តិ៍ឈ្មោះបានវិញឬទេ ?
ការប្រកួតជាមួយអ្នកប្រដាល់រួមជាតិវិញនោះឆាយ មាសក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងជួបជាមួយ
​អ្នកប្រដាល់ព្រឿង សុជាតិក្លិបកងពលធំអន្តរាគមន៍លេខ២ក្រសួងការពារជាតិក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ភួង ណាំហងក្លិបក្លិបរស្មីកុមារកំព្រាប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ទិត្យ សុវណ្ណគីរីសមាគមនប្រដាល់ក្រ
​សួងកសិកម្មក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អ្នកលេងជាយដែនយីប ឌុកក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រ
​ដាល់លីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង