ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទាត់ នារីវៀតណាមលុតកម្ពុជា១០ ទល់ ០

87


ភ្នំពេញ៖ការប្រកួតបាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍(AFF Women’s Championship 2019)
ដែលទើបតែចាប់ផ្ដើមនៅខេត្តឈុនបូរីប្រទេសថៃនោះក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាមិនមានសំណាងល្អឡើយ ។
បើតាមការឲ្យដឹងពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះថានៅវគ្គទី១ក្រុមកម្ពុជាលេងនិងគ្រប់គ្រងបាល់មិនបានល្អឡើយ។ការគ្រប់គ្រងបាល់មិនបានល្អនេះបានធ្វើឲ្យក្រុមវៀតណាមមានឩិកាសស៊ុតបាល់បញ្ចូលទីក្រុមកម្ពុជាបាន៨គ្រាប់ ។
គ្រាប់បាល់ទាំង៨គ្រាប់នោះគ្រាប់បាល់ដំបូងវៀតណាមទាត់ចូលបន្ទាប់ពីការប្រកួតទើបតែចាប់ផ្ដើមបាន៣នាទីនោះ ។គ្រាប់បាល់ទី២នៅនាទីទី៤បន្ទាប់មកនៅនាទីទី៧ ទី១៤ ទី១៦ ទី១៧ទី១៩​និងនាទី២៤ ។
មកដល់តង់ទី២មិនដឹងថាក្រុមកម្ពុជារៀបចំក្រុមបានល្អជាងកាលលេងនៅតង់ទី១ឬក៏វៀតណាមបន្ធូរឲ្យនោះទេតែតង់ទី២នេះកម្ពុជារបូតតែ២គ្រាប់ទៀតប៉ុណ្ណោះ ។ចប់ការប្រកួតកម្ពុជាចាញ់វៀតណាម០ ទល់ ១០។ ប្រកួតក្នុងពូល B នេះដែរក្រុមមីយ៉ាន់ម៉ា៧ទល់០ ។ក្រុមដែលកម្ពុជាត្រូវជួបបន្តនោះគឺក្រុមមីយ៉ាន់ម៉ានៅថ្ងៃទី១៨ សីហា ៕

អត្ថបទដែលជាប់ទាក់ទង