ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វង្ស ណយសន្លប់ទឹកទី១ដោយសារទម្ងន់ជើងក្វាន់ អេក

67


ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍TV5 Boxing Knock Out Seriebyk Cementនាយប់ថ្ងៃទី១៧សីហាអ្នកប្រដាល់កម្ពុ
ជាវង្ស ណយក្លិបកុលបុត្រគុនខ្មែរត្រូវអ្នកប្រដាល់ថៃក្វាន់ អេក(Kwan Ek)ផ្ដួលបានមុនស្នូរជួងបញ្ចប់ទឹកទី១ ។
វង្ស ណយដែលជាអ្នកប្រដាល់ខ្លាំងកែង និង ជង្គង់នោះគេមិនទាន់ទាំងបានបញ្ចេញនូវអាវុធសម្រាប់
សម្លាប់គូប្រកួតផងបែរជាត្រូវគូប្រកួតរបស់ខ្លួនទាត់មួយជើងចំកញ្ចឹង ក បណ្ដាឲ្យសន្លប់ធំហើយត្រូវក្រុមគ្រូពេទ្យ
ជួយសង្គ្រោះភ្លាមៗ ។
ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធប្រកួតចាញ់
​អ្នកប្រដាល់ស៊ន រ៉ាគីមក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងដោយពិន្ទុ ។
ឡុង ខេត្តត្រូវរ៉ាគីមវាយឲ្យមានរបួសលើចិញ្ចើមឆ្វេងនៅទឹកទី២ តែមិនធ្ងន់ធ្ងរនោះទេ ។បន្ទាប់ពីមាន
របួសឡុង ខេត្តចាប់ផ្ដើមមានកំហឹងហើយក៏បញ្ចេញកែង ប្ដូរជាមួយគូប្រកួតរបស់គេវិញ ។ទឹកទី៣ដែលជាទឹក
ចុងក្រោយកែងរបស់ឡុង ខេត្តធ្វើឲ្យរ៉ាគីមមានរបួសក្រោមភ្នែកឆ្វេង ។
ទោះជាយ៉ាងណាក៏ស៊ន រ៉ាគីមជាអ្នកបានទទួលជ័យជំនះដោយពិន្ទុជាមួយនឹងការកក់កៅអីសម្រាប់ជុំទី
​២បន្តទៀត ឯ ឡុង ខេត្តហាលអាវត្រឹមនេះហើយ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរភួង ណាំហងក្លិបរស្មីកុមារកំព្រាប្រកួតចាញ់ស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡា
ខេត្តបាត់ដំបងដោយពិន្ទុ ។
សម្រាប់គូនេះទោះបីប៊ុនឆៃចាញ់ក៏ត្រូវគណៈកម្មការឲ្យឈ្នះដែរព្រោះភួង ណាំហងរក្សាទម្ងន់មិនបានគឺ
ទម្ងន់របស់គេលើសរហូតដល់ទៅ២គីឡូក្រាមឯណោះ ។ភួង ណាំហងខ្ទាតចេញពីការប្រកួតឯប៊ុនឆៃកក់កៅអី
សម្រាប់ជុំទី២ ។
វគ្គជម្រុះជុំទី១ដែលមានអ្នកប្រដាល់៣២រូបចូលរួមនោះមកទល់ពេលនេះមានអ្នកប្រដាល់១០រូបហើយ
ដែលហាលអាវ ហើយក៏មានអ្នកប្រដាល់១០រូបដែរដែលកក់កៅអីសម្រាប់ជុំទី២ ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះឌុន រ៉ៃយ៉ាក្លិបអេភូថងកីឡាប្រកួតចាញ់អ្នកប្រាដាល់
ឡុង ពិសិដ្ឋក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង