ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​បើករថយន្ត​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង​បើក​បំពាន​ភ្លើងស្តុប ជ្រុល​ទៅបុក​ម៉ូតូ​ផាស​អាប់ រួច​ខ្ទាត​ទៅបុក​រថយន្ត ២ គ្រឿង​ទៀ​តប ណ្ដា​ល​ឱ្យ​មនុស្ស​ស្លាប់ ២​នាក់​

48

 

​ភ្នំពេញ​÷​បុរស​ម្នាក់​បើករថយន្ត​ដឹក​ស៊ីម៉ងត៍​ទាំង​បំពាន​ភ្លើងស្តុប​ជ្រុល​ទៅបុក​នឹង passapp កិន​ជាប់​ពីក្រោម​រួច​ព្យាយាម​បើក​រត់​ក៏​ជ្រុល​ទៅបុក​រថយន្ត ២ គ្រឿង​ទៀតហើយ​បាន​បើក​រត់គិច​ចេញពី​កន្លែងកើតហេតុ​ក៍​អូស passapp ជា​ច្រើ​ម៉ែត្រ​បណ្តាល​ឲ្យ​មនុស្ស​២ នាក់​ស្លាប់​នៅ​ខាងក្រោម​រថយន្ត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ១០​និង ០០ នាទី​យប់ ថ្ងៃអាទិត្យ​ទី​១៣ ខែកញ្ញា​ឆ្នាំ ២០២០​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ passapp និង​រថយន្ត​ស៊េរី​ទំនើប នៅខាងមុខ​រង់ចាំ​ស្តុ​ប ខណៈពេល​ភ្លាមៗ​នោះដែរ គេ​បានឃើញ​រថយន្ត​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​3A 3667 បើកបរ​ម្នាក់ឯង ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​បើក​បំពាន​ស្តុ​ប​ជ្រុល​ទៅ​កិន passapp​ជាប់​ពីក្រោម​រថយន្ត​រួច​ក៏​ខ្ទាត​ទៅបុក​រថយន្ត ២ គ្រឿង​ទៀត​បណ្ដាល​ឲ្យ​រង​ការខូចខាត​រថយន្ត​យ៉ាងដំណំ​។ ចំណែកឯ​រថយន្ត​ដឹក​ស៊ីម៉ងត៍​កិន​ម៉ូតូ passapp ជាប់​ពី​ខាងក្រោម​ហើយក៏​បាន​បើក​ព្យាយាម​រត់គេច​អូស​ម៉ូតូ passapp ទៅមុខ​ជាច្រើន​ម៉ែត្រ​ទាំង​មាន​មនុស្ស​ជាប់​នៅក្នុង​និង​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ​ចុះមក​ដល់​ធ្វើការ​ឃាត់​តៃកុង​រថយន្ត​យកទៅ​ខណ្ឌ ដើម្បី​ធ្វើការ​សួរនាំ​រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​ដើម្បី​យក​រថយន្ត​ពីរ​គ្រឿង ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង