ដឹងទេថា ខណ្ឌកំបូលនៅកន្លែងណា មានប៉ុន្មានភូមិ មានប្រជាពលរដ្ឋប៉ុន្មាននាក់ និងមានអ្វីខ្លះទៀត




ភ្នំពេញ៖ ខណ្ឌកំបូលគឺជាខណ្ឌពៅគេក្នុងចំណោមខណ្ឌទាំង១៤ចំណុះអោយឲ្យរដ្ឋបាលរាជធានីភ្នំពេញ។ តើមកដល់ពេលនេះខណ្ឌកំបូលមានអ្វីខ្លះហើយ។
ដោយសារតែខណ្ឌកំបូលជាខណ្ឌដែលទើបតែបង្កើតឡើងក្នុងរយៈពេលខ្លីនេះ ខណ្ឌកំបូលមិនទាន់មាន
សាលាខណ្ឌ ជារបស់ខ្លួននូវឡើយទេ ដោយខណៈនេះបាននិងកំពុងជួលទីតាំងគេ នៅក្នុងបុរីសង្ឃឹមថ្មី ដែលមានទីតាំងនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល ដើម្បីទទួលនិងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរដូចបណ្តាខណ្ឌផ្សេងៗទៀត។
លោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានអោយដឹងថា ខណ្ឌកំបូលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ 0៤ អ រ ក្រ ប កចុះថ្ងៃទី០៨ ខែមករាឆ្នាំ ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា មាន៧សង្កាត់ស្មើនិង៩៣ ភូមិ ក្នុងនោះ ៦សង្កាត់ បានកាត់ចេញពីខណ្ឌពោធិ៍សែនជ័យនិងមួយសង្កាត់ទៀត កាត់ចេញពីខាងដង្កោ ។
ខណ្ឌកំបូល មានវត្តចំនួន១៨ វត្ត , ព្រះសង្ឃសរុបចំនួន ៥៨៥ អង្គ , គណកម្មការ អាចារ្យ ៥១៨ នាក់ , សីលវ័ន្តសីលវតី ២៧៦ នាក់ , សិស្ស និស្សិត ស្នាក់តាមវត្ត ២៦៥ នាក់ មានប្រជាពលរដ្ឋសរុប ៥១.៧១០ នាក់ ស្រី២៦.៤១២នាក់ គ្រួសារសរុប ១០.៧២៩គ្រួសារ ។
ខណ្ឌកំបូលជាខណ្ឌមួយស្ថិតនៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងលិច
ទល់នឹងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រំប្រទល់ខាងកើតទល់នឹងខណ្ឌពោធិ៍សែនជ័យ ព្រំប្រទល់ខាងត្បូងទល់នឹងខណ្ឌដង្កោ និងព្រំប្រទល់ទល់នឹងខណ្ឌព្រែកព្នៅ មានផ្ទៃក្រឡាសរុបប្រមាណ៩ពាន់ជាងហិចតា មាន៧សង្កាត់ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឳឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំនិងសង្កាត់ប្រទះឡាង។
ក្រុមប្រឹក្សាខណ្ឌមានចំនួន១៧រូប ស្រី២រូប , គណៈអភិបាលចំនួន៥រូប ស្រី១រូប , គណៈនាយករដ្ឋបាល
ចំនួន៣រូប , ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព និងមន្ត្រីក្របខ័ណ្ឌចំនួន ១៦រូប បុគ្គលិកជាប់កិច្ចសន្យា
ចំនួន១៣៥ រូប , ការិយាល័យជំនាញ ជុំវិញមានចំនួន១១ការិយាល័យ , ក្រុមប្រឹក្សាសង្កាត់៤៣រូប ស្មៀនសង្កាត់ចំនួន៧រូប , មេភូមិ អនុភូមិ សមាជិកភូមិ ២៧៩ រូប ។ទោះជារយៈពេលនៃការបង្កើតខណ្ឌកំបូល គិតមកទល់ពេលនេះ មានរយៈពេលខ្លីក៏ពិតមែនប៉ុន្តែសមិទ្ធផលកើតមានជាបណ្តើរៗ ដូចជាការរៀបចំសណ្តាប់ធ្នាប់ រៀបចំសួនច្បារមុខសាលាបឋមសិក្សាកន្ទោក និងមុខសាលាសង្កាត់កន្ទោក ស្តារប្រឡាយ រៀបចំប្រមូល សំអាតដឹកជញ្ជូន ផ្សព្វផ្សាយអប់រំទុកដាក់សំរាម និងដាំដើមឈើលំអរសោភ័ណភាពតាមដងផ្លូវជាតិលេខ៤ ជួលជុលផ្លូវចាក់គ្រួសតាមភូមិសង្កាត់សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ដាក់ភ្លើងអំពូលសឡាតាមបង្គោលក្នុងសង្កាត់មួយចំនួន ។ពង្រឹង និងត្រួតពិនិត្យជាប្រចាំនូវគុណភាព ក្នុងការផ្តល់សេវាសាធារណៈ ទាំងសេវាសំណូមពរនិងសេវាតម្រូវការ ដើម្បីធានាបាននូវគណនេយ្យភាព ប្រសិទ្ធភាព និងធ្វើឲ្យបាន ធ្វើឲ្យលឿននិងតម្លាភាព ។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌបានចាត់តាំងក្រុមការងារចុះធ្វើសៀវភៅស្នាក់នៅគ្រប់ករណី ជនដល់ប្រជាពលរដ្ឋ៕