ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ចុះ​ពិនិត្យ​ចំណុច​ខ្វះខាត នៃ​ការទប់ស្កាត់​ជំងឺ​វីរុស​COVID-19 ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ

68

​ភ្នំពេញ​៖ ដើម្បី​បណ្ដុះបណ្តាល​កាន់តែ​ច្បាស់លាស់ ស្តីអំពី​កិច្ច​ប្រយុទ្ធប្រឆាំង​ជំងឺ​វីរុស​COVID-19 ជូន​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ហើយ​ស្ថិតក្រោម​កិច្ចសម្របសម្រួល​រៀបចំ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ក្រសួងសុខាភិបាល​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​២៧ ខែមីនា ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដែលជា​ក្រុម​ជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​អំពី​ចំណុច​ខ្វះខាត​នៃ​ការទប់ស្កាត់​ជំងឺ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ពួកគាត់​បាន​ណែនាំ​អំពី​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​COVID-19​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រចាំខេត្ត​។ នេះ​បើតាម​ការផ្សាយ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។

​ប្រភព​ដដែល បាន​បន្តថា នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ ដែលជា​គំរូ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន និង​កម្ពុជា ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន និង​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ចំពោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។​

​លោក Cao Jianjiang​ប្រធាន​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ បាន​តំណាង​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​វត្តមាន របស់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ដែល​ដឹក​ក​នាំ​ដោយ​លោក Ai Xiang ប្រធាន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​ជា​អនុប្រធាននាយកដ្ឋាន​ការពារ​សុខភាព នៃ​គណៈកម្មាធិការ​សុខាភិបាល និង​សុខភាព​ក្នុង​តំបន់​ស្វយ័ត​ជនជាតិ​Zhuang​នៃ​Guangxi ប្រទេស​ចិន​។

​លោក​ក៏បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន ចំពោះ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ចិន និង​ព្រមទាំង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្តល់​ការយកចិត្តទុកដាក់​យ៉ាង​ពិសេស ជូន​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។ លោក​ក៏បាន​ណែនាំ​ពី​វិធានការ​ទាំង​៥ ចម្បង ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19​ដែល​បាន​កំណត់ដោយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត ជូន​ដល់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ឲ្យ​បាន​ជ្រាប ក៏​សង្ឃឹមថា ក្រុម​អ្នកជំនាញ​អាច​ផ្តល់​មតិ​ណែនាំ ពី​ដំណាក់កាល បន្ទាប់​ស្តីអំពី​ការទប់ស្កាត់​នឹង​ជំងឺ​វីរុស​ប្រភេទ​ថ្មី​នេះ ជូន​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​។​

​លោក​Ai Xiang​បានបង្ហាញ​ការគាំទ្រ​ចំពោះ​វិធានការ​បច្ចុប្បន្ន ដែល​បាន​កំណត់ដោយ​តំបន់​សេដ្ឋកិច្ច​ពិសេស នៃ​ខេត្ត​ព្រះសីហនុ​។ ចំពោះ​កិច្ច​ទប់ស្កាត់​ដំណាក់កាល​បន្ទាប់ លោក​ក៏បានផ្តល់​ជា​មតិ​ណែនាំ​ចំនួន​២​។ ទី​១​គឺ​ការបន្ត​ពង្រឹងកម្លាំង​ផ្សព្វផ្សាយ​បន្ថែម ដើម្បី​ឲ្យ​អ្នក​ក្នុង​តំបន់​យល់​កាន់តែច្បាស់ អំពី​ចំណុច​សំខាន់ៗ​នៃ​ការទប់ស្កាត់​នឹង​ជំងឺ​វីរុស បង្កើន​ចំណេះដឹង​ការពារ​ដោយ​ខ្លួនឯង​។ ទី​២​គឺ ការទប់ស្កាត់​ហានិភ័យ​យ៉ាង​ម៉ឺងម៉ាត់​។ ត្បិតតែ​បច្ចុប្បន្ននេះ​កម្ពុជា​ពុំទាន់​មានការ​ឆ្លង​ក្នុង​តំបន់​សហគមន៍ តែ​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​នឹង​ខិតជិត​មកដល់​នាពេល​ខាងមុខនេះ នឹង​ជួប​បញ្ហា​ជាមួយនឹង​ការ​លំហូរ​នៃ​មនុស្ស​ជា​ដំណំ យើង​ត្រូវតែ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ប្រចាំ​តំបន់ ដើម្បី​ពង្រឹង​ការតាមដាន និង​គ្រប់គ្រង​ក្នុង​កិច្ចការ​កាត់បន្ថយ​លំហូរ​នៃ​មនុស្ស និង​ការជួប​ជុំគ្នា ត្រូវតែ​ពិនិត្យ​ឲ្យ​ឃើញ​ពី​ជំងឺ​យ៉ាង​ទាន់ពេលវេលា ខណ្ឌ​រស់នៅ​ដាច់ដោយឡែក​យ៉ាង​ទាន់​វេលា និង​ព្យាបាល​យ៉ាង​ទាន់ពេលវេលា​។​

​សមាជិក​នៃ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ផ្សេងទៀត ក៏បានផ្តល់​ជាម​តិ និង​យោបល់​យ៉ាង​ចំ​គោលដៅ ស្តីអំពី​របៀប​នៃ​ការទប់ស្កាត់​ជំងឺ​វីរុស​ក្នុង​បរិវេណ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​៕​

អត្ថបទដែលជាប់ទាក់ទង