ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមន បើកកិច្ចប្រជុំត្រៀមពង្រឹងការងារ សន្តិសុខ សណ្ដាប់ធ្នាប់នាឱកាសពិធីបុណ្យឯករាជជាតិ៩វិច្ឆិកា

116

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០នេះនៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្របានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌគឺដេីម្បីពង្រឹងលើការងារការពារសន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណៈនិងការងារចុះធ្វើអនាម័យ បរិស្ថានអោយបានល្អប្រសើរក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា​ ខាងមុខនេះ។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនាព្រឹកមិញនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និង ដោយមានការចូលរួមពីសំណាក់អស់លោក-លោកស្រីអភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោកចៅសង្កាត់-នាយប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៥ ផ្សារទាំង០២​ តំណាងក្រុមហ៊ុន​ ស៊ិន​ ទ្រី​ និងមន្ត្រីពាក់ព័ន្ធនៃសាលាខណ្ឌចំការមន៕

 

   

អត្ថបទដែលជាប់ទាក់ទង