ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ស្រី

240

 

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី ០៦ ខែវិច្ឆិកា ឈានចូលថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក វ.ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន។

ចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀននៅចំណុចផ្ទះរបស់ឈ្មោះ សុះ ខសំ ភេទស្រី ក្នុងភូមិច្រករមៀត ឃុំអូឬស្សីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល : ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ស្រី ០១នាក់ ដូចខាងក្រោម
១/ឈ្មោះ សុះ ខសំ ភេទស្រី អាយុ ៣២ឆ្នាំជនជាតិ ខ្មែរឥស្លាម មុខរបរ កម្មកររោងចក្រ នៅភូមិច្រករមៀត ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ជួញដូរ និង ផ្តល់ទីតាំងអោយ ប្រើប្រាស់ សារធាតុញៀនខុសច្បាប់)។
២/ឈ្មោះ លី ឃាក់ ភេទប្រុសអាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ឥស្លាម មុខរបរកសិករ នៅភូមិចាន់គៀក ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
៣/ឈ្មោះ ស៊ូ ម៉ូសា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ កសិករ នៅភូមិស្រែព្រៃ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
(ទាំង ០២នាក់ ជួញដូរ សារធាតុញៀនខុសច្បាប់)
៤/ឈ្មោះ សុះ ស្មាឯល ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ជាងដែក នៅភូមិច្រករមៀត ឃុំអូយឫស្សី ស្រុកកំពង់ត្រឡាច។
៥/ឈ្មោះ សុះ ហាសាន់ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិច្រករមៀត ឃុំអូឫស្សី ស្រុកកំពង់ត្រឡាច។
៦/ឈ្មោះកៃ យូ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករ នៅភូមិស្រែព្រៃ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច (ទាំង ០៣នាក់ ប្រើប្រាស់ សារធាតុញៀនខុសច្បាប់)។

ដកហូតវត្ថុតាង : ថ្នាំងញៀនចំនួន ០៥កញ្ចប់,ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង,ទូរស័ព្ឌ ០២គ្រឿង,សម្ភារៈវេចខ្ចប់ និង ឧបករណ៍ជក់មួយចំនួន 

អត្ថបទដែលជាប់ទាក់ទង