ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកៀនស្វាយ ចុះចែកអំណោយ ដល់គ្រួសារគ្រោះអគ្គីភ័យបំផ្លាញផ្ទះ

107

កណ្ដាល៖លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថាដោយនៅរសៀលថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២០នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ
បានយកអំណោយមនុស្ស
ធម៌ទៅចែកជូនដល់ដៃក្រុមគ្រួសារដែលរងគ្រោះដោយអគ្គីភ័យបំផ្លាញផ្ទះគាត់កាលពីថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០កាលពីថ្ងៃម្សិលមិញនេះ។
ខណៈពេលនោះដែរលោក អ៊ូ ឈាង អភិបាលនៃគណ អភិបាលរងស្រុកកៀនស្វាយនិងជាអ
នុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ,លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយនិងក្រុមការងារថ្នាក់ស្រុកជាច្រើនរូបទៀតផងដែរ។
ចំពោះអំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយយកមកចែកជូនដល់ផ្ទះរបស់ជនរងគ្រោះដោយសាអគ្គីភយ័បំផ្លាញផ្ទះគាត់ដែលមានម្ចាស់ឈ្មោះ អ៊ុន សុផល និងអ៊ុន រ៉ានៅភូមិព្រែតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
អំណោយរួមមាន៖,អង្ករចំនួន១២ បេ,ទឹកសុទ្ធវីតាល់០៨កេះ,ទឹកត្រី០៨យួរទឹកស៊ីអុី៧យួរ,ស្កស ១១កញ្ចប់ប៊ីចេង១២កញ្ចប់,អំបិល២១កញ្ចប់,ខ្ទឹងស០.៥គីឡូ,មី១៥កេះ,មុង២ ភួយ០៣ ក្នើយ០៥,កន្ទេល២ ធុងទឹកកក២ ចង្រ្កានហា្គស០១ បាលឡុងឈុត១៤,ទឹកក្រូច០៦កេះ ទឹកផ្លែឈើ០៦កេះ,ត្រីខកំប៉ុង១៤យួរនិងថវិកាសរុប៥,៥០
០,០០០និង១០០$(ប្រាំលានប្រាំសែនរៀលនិង១០០$ដុល្លាអាមេរិក) ៕

អត្ថបទដែលជាប់ទាក់ទង