បុរសម្នាក់ស្លាប់ ពេលជិះម៉ូតូបុកបង្កាត់ដៃស្ពាន
ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកបង្កាន់ដៃស្ពាន ពេញទំហឹងធ្លាក់មកក្រោស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។
ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវ៥២ ចំណុចស្ពានខ្ចៅ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ទូច ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ នៅកំលោះហើយ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមភពព័ត៌មានបន្ថែមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើប្រជា ពលរដ្ឋម្នាក់បានដើរទៅរកត្រី នៅនឹងមាត់ប្រឡាយហើយក៏បានជ្រោងពឹលទៅប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ក្រហម ដែលពាក់ផ្លាកលេខ ភ្នំពេញ 1CQ 7043 ធ្លាក់នៅក្រោមស្ពាន និងចូលពិនិត្យមើល ឲ្យជិតទៅឃើញស្រាប់តែឃើញមានសពមនុស្ស ទើបរាយការណ៍ប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យចុះមកពិនិត្យមើលក្នុងហេតុការណ៍ជាក់ស្តែង។