ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន​ បានអញ្ជេីញចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ​ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ

205

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានអញ្ជេីញចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ​ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ​ មុនមួយថ្ងៃការប្រារព្ធខួបលើកទី៦៧ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២០)​ ដេីម្បីគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី វីរបុរស អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
សូមរម្លឹកឲ្យដឹងថា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាការរម្លឹកឲ្យឃើញអំពីព្រះរាជបេសសកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ក្នុងការទាមទារឯករាជ្យឲ្យប្រទេសកម្ពុជា រួចចាកផុតពីអាណានិគមនិយមបារាំង​ ហេីយស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៧ នៃកងយោពលខេមរភូមិន្ទ ផងដែរ។
ហេីយនៅថ្ងៃទី៩ វិច្ឆិកា​ ឆ្នាំ២០២០នេះ​ កម្ពុជានឹងប្រារព្ធបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង