ប្រទះឃើញសាកសពបុរសម្នាក់ នៅប្រឡាយទឹក
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅរសៀលថ្ងៃទី០៨ខែវិច្ឆិកានេះដោយស្ដីពីករណី : ប្រទះឃើញសាកសពបុរសម្នាក់នៅចំណុច : ប្រឡាយទឹក ស្ថិតភូមិ ព្រែកស្វាយ២ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០នេះ។
ជនរងគ្រោះ:ឈ្មោះ មុំ គា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន ស្រុកកំណើត ភូមិពោធិ៍ឃុំ សំបួរ ស្រុក ត្រាំង ខេត្តតាកែវ មុខរបរ កម្មករសំណង់បច្ចុប្បន្ន ស្នាក់នៅ កន្លែងធ្វើសំណង់ ស្ថិតនៅភូមិឃុំកើតហេតុ។
លោកអធិការបន្តទៀតថាបើយោងតាមការបំភ្លឺ របស់ឈ្មោះ ដុង សារុំ ភេទ ប្រុស អាយុ ៤៦ឆ្នាំ ដែលត្រូវជា មេការសំណង់ របស់ជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា :មុខពេលកើតហេតុ ជនរងគ្រោះ បានមកធ្វើសំណង់ជាមួយគ្នា ហើយជនរងគ្រោះមានអាការះប្លែកៗជិត២ថ្ងៃ ហើយ មិននិយាយស្ដីរកនរណាសោះ ហើយកម្មករធ្វើការជាមួយគ្នាសួរ ថាមានរឿងអីកើតឡើង តែជនរងគ្រោះ មិនព្រមនិយាយរកនរណាឡើយ ។
ការបំភ្លឺរបស់ឈ្មោះ វិច ធន ភេទប្រុស អាយុ ៤៤ឆ្នាំ ជាកម្មករ ធ្វើការជាមួយគ្នា បានបំភ្លឺប្រាប់សមត្ថកិច្ចថា: ជនរងគ្រោះ ពីមុនមកជាមនុស្សមានសតិមិនសូវល្អ ពេលស្រវឹងស្រា ហើយមានការអាការះ ប្លែកៗជិត២ថ្ងៃហើយ មិននិយាយរកអ្នកធ្វើការងារជាមួយគ្នាឡើយ ហើយបានយកធូបអុជ និយាយតែម្នាក់ឯង និយាយពីនេះ ពីនោះ ដូចមនុស្សឆ្កួត។
លុះដល់ល្ងាចថ្ងៃទី ០៧ខែវិច្ជិកា ឆ្នាំ២០២០ពេលម៉ោងចេញពីធ្វើការ ជនរងគ្រោះ មិនព្រមដើរមកកន្លែងសម្រាកឡើយ
ហៅហូបបាយ ក៏ជនរងគ្រោះមិនព្រមហូបបាយដែរ
ហើយអង្គុយលើគ្រែ មិននិយាយរកនរណាឡើយ។
លុះដល់រសៀលថ្ងៃទី០៨ ខែវិច្ជិកា ឆ្នាំ២០២០ ឈ្មោះ វិច ធន នឹងកម្មករធ្វើសំណង់ជាមួយគ្នាក្រោកដើរ រកមើលជនរងគ្រោះ ដែលដេកជាប់កន្លែងជាមួយគ្នា តែ មិនឃើញ ជុំវិញការដ្ឋាន មួយសន្ទុះ ឈ្មោះ វិច ធន នឹងអ្នកដើររកជាមួយក៏បាននាំគ្នាចូលសម្រាកវិញ។
លុះដល់ថ្ងៃទី០៨ ខែវិច្ជិកា ឆ្នាំ ២០២០
កម្មករទាំងអស់ ចំនួន ០៧នាក់ បាននាំគ្នាដើររកជនរងគ្រោះបន្ត ដើររហូតដល់ចំណុចប្រឡាយទឹក មួយកន្លែងឃើញមានស្នាមដានជើងមនុស្ស ដើរចូលទឹក ដោយសង្ស័យ ក៏នាំគ្នាចុះរាវរក ក៏បានឃើញសពជនរងគ្រោះ កប់ក្នុងទឹកប្រឡាយ បន្ទាប់មកកម្មករទាំងអស់មិនទាន់ហ៊ានស្រង់ជនរងគ្រោះចេញពីប្រឡាយ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ។
ក្រោយទទួលបានពត៍មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការណ៍ជាមួយកម្លាំងជំនាញកោសល្យវិច្ជ័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ៕