នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅខេត្តកំពង់ស្ពី
កំពង់ស្ពី៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១៥និង៣០នាទី កម្លាំងជំនាញ(ក៤)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួល ពីលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកុំពង់ស្ពឹ បានបើកស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច ភូមិត្រពាំងលើ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ប៊ុន ចាន់ដារត្ន័ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងលើ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១២៨៥,៨៥ ក្រាម ៕