ខណ្ឌបឹងកេងកង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅសាលាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដោយបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ដោយស្ដីពីការពង្រឹងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ,គណៈនាយក,អធិការនគរបាលខណ្ឌ,បញ្ជាការកងរាជអាវុធហត្ថខណ្ឌ, ចៅសង្កាត់ទាំង០៧ និងមន្ត្រីពាក់ព័ន្ធ៕