រថយន្តស៊េរីទំនើប បើកបុករបងផ្ទះអ្នកស្រុកខ្ទេច
ភ្នំពេញ៖តាមសេចក្ដីរាយការណ៍បានអោយដឹងថា រថយន្តឡង់គ្រីស័រស៊េរីទំនើប បើកបុករបងផ្ទះបងប្អូនប្រជាពលរដ្ឋ ចំពេញទំហឹងបណ្ដាលរងការខូចខាតយ៉ាងដំណំផងដែរ។
ករណីនេះកើតឡើងស្ថិតតាមបណ្ដោយផ្លូវ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះហើយគេនៅមិនទាន់ដឹងពីមូលហេតុឡើយ៕
