ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពរបស់ព្យុះទី ១៦ ឈ្មោះ BEBINCA

163


ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងថា ឥទ្ធិពលព្យុះបេប៊ីនកា នឹងធ្វើឲ្យខេត្តជាប់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើន ខណៈរាជធានីខេត្តដទៃទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។

សេចក្តីជូនដំណឹង បានឲ្យដឹងថា «នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ វិសម្ពាធ ដែលកំពុងស្ថិតនៅក្បែរតំបន់ឆ្នេរភាគខាងត្បូងប្រទេសចិន បានវិវត្តន៍ខ្លួនទី១៦ ឈ្មោះ បេប៊ីនកា (BEBINCA)»។

តាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម ៖ តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានបន្តភ្លៀងធ្លាក់ច្រើន។ លើលំហសមុទ្រមានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ។តំបន់ខ្ពង់រាបភូមិភាគឦសាន្ត អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។
បណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងពីមធ្យមទៅបង្គួរ។ តំបន់អាងទន្លេមេគង្គ នឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨ ខែសីហា និងជាពិសេសបន្ទាប់ពីព្យុះអស់ឥទ្ធិពល។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង