ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាឃុំឈើទាល ប្ដេជ្ញាដណ្ដើមជ័យជម្នះ ក្នុងការបោះឆ្នោតឆ្នាំ២០២២..!

181

កណ្ដាល៖ តំណាងប្រជាពលរដ្ឋជា សមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា ក្នុងឃុំឈើទាលបាន មានមតិសំដែងនូវការ គាំទ្រយ៉ាងពេញទំហឹង និង សាទរយ៉ាងក្លៀវក្លា ចំពោះការដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលនាឆ្នាំ២០២២-២០២៧ ដោយបានអនុម័ត តាមរយៈសន្និបាតគណបក្សឃុំ កាលថ្ងៃទី១៥ខែមករាឆ្នាំ២០២២នេះ។

អង្គសន្និបាតក៏បានបង្ហាញមុខ បេក្ខភាពក្រុមប្រឹក្សាពេញសិទ្ធ និង បម្រុងដែលឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំនាពេលខាងមុខនេះ។ នៅក្នុងសន្និបាតនេះ ក៏មានការពិភាក្សា ដោយឆ្លុះបញ្ជាំងពី របាយការណ៍វឌ្ឍនភាព កាលពីអាណត្តិចាស់ និង ដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តន៍អាណត្តិថ្មី ដើម្បីឆ្ពោះឈានទៅ ដណ្ដើមជោគជ័យ និងប្រៀបឈ្នះនៅ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នំ២០២២ ខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង