នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទដៃ
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២កំលាំងអធិការដ្ឋានខណ្ឌប្ញស្សីកែវ បានសហការជាមួយកំលាំងអធិការដ្ឋានខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ា សុវត្ថិភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ កាលវេលាម៉ោង១៥៖៣០នាទី នៅចំណុចផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង ៤នាក់ នេះ មាន ៖
១-ឈ្មោះ ផល សែមប៉ាទ្រីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន
២-ឈ្មោះ សេង វិច្ឆ័យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន
៣-ឈ្មោះ សុទ្ធ ជីវន្ត័ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន
៤-ឈ្មោះ ជូរ ដេវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន
ក្នុងនោះ សមត្ថកិច្ចបានដកហូតសម្ភារៈ រួមមាន
– ម៉ូតូ១គ្រឿងម៉ាកស្កុបពីពណ៍ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 1IH 9523
-ទូរសព្ទចំនួន៣គ្រឿងម៉ាក Iphone12pro ពណ៌ទឹកមាស Iphone 7pluse ទឹកមាស Iphone6 pluseពណ៌ទឹកមាស ។
បច្ចុប្បន្ន អធិការដ្ឋានខណ្ឌឬស្សីកែវ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង អោយអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការបន្តរនិតិវិធី។