ឃាត់ខ្លួនជនសង្ស័យ ៥នាក់ជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាង២០០គ្រាប់ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ជនសង្ស័យមុខសញ្ញាចំនួន៥នាក់ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជាង២០០គ្រាប់ បន្ទាប់ពីធ្វើការឃាត់និងសួរនាំនៅ នៅការិយាល័យជំនាញរួចកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២២នេះ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលការិយាជំនាញ និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់្រនូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាងមួយចំនួនដើម្បីចូឡរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រជាពលរដ្ឋបានរាយការណ៍ មកសមត្ថកិច្ចផ្តល់ព័ត៌មានអំពីទីតាំងបន្ទាប់ជួល០១កន្លែង កំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅក្នុងបន្ទប់ជួលរបស់ឈ្មោះ សាយ កញ្ញា ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១/-ឈ្មោះ សាយ កញ្ញា ភេទស្រី អាយុ២៩ឆ្នាំមុខសញ្ញាជួញដូរ,
២/-ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ,
៣/-ឈ្មោះ នួន ខួច ភេទប្រុស អាយុ២៩ឆ្នាំ ,
៤/-ឈ្មោះ ហ៊ុន ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ,
៥/-ឈ្មោះ ផូ សុភាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ០៤នាក់ជាមុខសញ្ញាប្រើប្រាស់នឹងបានចាប់យកវត្ថុតាង នឹងសម្ភារះរួមមាន៖ ១-ម្សៅក្រាមសថ្លា ០៨កូនថង់, ២-ថ្នាំគ្រាប់ពណ៌ក្រហមWy ចំនួន១៨កូនថង់ ស្មើចំនួន២០៣គ្រាប់, ៣-កូនជញ្ជីងចំនួន០១, ៤-ទូរស័ព្ទចំនួន ០១គ្រឿង, ៥-ឧប្បករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា៖ ជនសង្ស័យមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រុសស្រីទាំង០៥នាក់ បន្ទាប់ពីធ្វើការឃាត់និងសួរនាំនៅ ការិយាល័យជំនាញ រួចកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២២នេះផងដែរ៕