ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រមាណ១០០គ្រួសារ មកពីសង្កាត់អូរឬស្សីទី១ និងសង្កាត់អូរឬស្សីទី៣ បានទទួលអំណោយកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២២ នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ដឹកនាំដោយ
លោក ថេង សុថុល ប្រធានក្រុមការងារ និង ជាអភិបាលខណ្ឌ៧មករានៃរាជធានីភ្នំពេញ ដែលអមដំណើរដោយអស់លោក .លោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ និង មន្រ្តីនៃរដ្ឋបាលខណ្ឌព្រមទាំងសប្បុរសជន បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌
ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត.ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ សរុបចំនួន១០០គ្រួសារ រស់នៅក្នុងសង្កាត់អូរឬស្សីទី១ និង សង្កាត់អូរឬស្សីទី៣ក្នុងមូលដ្ឋានខណ្ឌ៧មករានៃរាជធានីភ្នំពេញ។
នាឱកាសនោះ លោក ថេង សុថុល ប្រធានក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករានិង ជាអភិបាលខណ្ឌ៧មករាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនិងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនដោយក្នុង១គ្រួសារៗរួមមាន៖ អង្ករ១បាវស្មើ២៥គីឡូក្រាម.ទឹកត្រីនិងទឹកសុីអុីវ១យួរ. មី១កេស .ទឹកសុទ្ឋ១កេស .និង ថវិកាមួយចំនួនផងដែរ៕