ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតីភូទីក្រុងហូជីមិញ បានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសវិញ

81

ភ្នំពេញ ៖ គណៈប្រតីភូទីក្រុងហូជីមិញ នៃសាធារណៈសង្គមនិយមវៀតណាម បានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសវិញ នាសៀលថ្ងៃទី១៨ធ្នូ បន្ទាប់ពីបានបំពេញទស្សនៈកិច្ច រយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ ដែលជាទីក្រុងសម្ព័ន្ធភាព។

គណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម NguyenVan Nen សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ធ្នូ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ជួបសម្តែងការគួរសមជាមួយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជួបពិភាក្សាការងារជាមួយសមភាគី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងហូជីមិញ នៅរាជធានីភ្នំពេញ បានឆ្លុះបញ្ចាំងពីការរួមចំណែកនៃការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស , រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំង២ ពិសេសកិច្ចសហប្រតិបត្តិការរវាងទីក្រុងយើងទាំង២ភ្នំពេញ.ហូជីមិញ ក្នុងនាមទីក្រុងសម្ព័ន្ធភាពនៃអ្នកជិតខាងល្អ។

ឯកឧត្តមនួន ផារ័ត្ន អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការក្រោមឱវាទសាលារាជធានីភ្នំពេញជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរគណៈប្រតិភូ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង