ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួននាង អឿ​ន ម៉ូ​លី​កា មេ​តុងទីន​អន​ឡាញហាយសូ

66

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានស ម្រេចចេញដីកាឃុំខ្លួននាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាប ណ្តោះពីបទ«រំលោភលើទំនុកចិត្ត មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន»។ ពោលគឺពាក់ពន្ធចេញមូលប្បទា នប័តអត់សាច់ប្រាក់(សែកស្អុយ)ប្រមាណ៣៦៥.០០០ដុល្លា។

ជនត្រូវចោទ ឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ ឆ្នាំ មុខ របរ ជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ពន្ធលើពាក្យបណ្តឹងចំនួន២ ។ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦.៥០០០ដុល្លារ។
ពាក្យបណ្តឹងទី១ អឿន ម៉ូលីកា ចេញមូលប្បទានប័តអត់សាច់ ប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នក លេងតុងទីនជាមួយគ្នា ។

ពាក្យបណ្តឹងទី២ អឿន ម៉ូលីកា បានចេញមូលប្បទានប័តអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥.០០០ដុល្លារ ជាអ្នកលេងតុងទីនដែរ ។ដើម្បីយកទៅទិញរថយន្តដោយជនត្រូវ ចោទបានអះអាងថា ខ្ចីមិនដល់មួយខែទេ និងប្រគល់ប្រាក់ស ងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក។

សូមជម្រាបថា ជនត្រូវចោទ អឿន ម៉ូលីកា ត្រូវបានសមត្ថ កិច្ច PM ឃាត់ខ្លួនកាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួ ញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកន្លងមក។

បច្ចុប្បន្នជនត្រូវចោទ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ ។

អត្ថបទដែលជាប់ទាក់ទង