ឃាត់ខ្លួនជនសង្ស័យម្នាក់ត្រូវជាបងថ្លៃប្រុស បានព្យាយាមចាប់ប្អូនថ្លៃស្រីរំលោភនិងស្ទាបអង្គែលប្រដាប់ភេទជាច្រើនដង
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ត្រូវជាបងថ្លៃប្រុស បានព្យាយាមចាប់ប្អូនថ្លៃស្រីរំលោភនិងស្ទាបអង្គែលប្រដាប់ភេទជាច្រើនដង តែសំណាងល្អបងស្រីបង្កើតរបស់នាងមកទាន់ទើបបែករឿង និងបានប្តឹងឲ្យនគរបាលជួយអន្តរាគមន៍។
នគរបាលប៉ុស្តិ៍ប៉ោយប៉ែត បានឲ្យដឹងថា យោងតាមការរៀបរាប់ក្នុងពាក្យបណ្តឹង ក្មេងស្រីរងគ្រោះឈ្មោះ ឡ ម.ថ.ន រស់នៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអះអាងថា ឈ្មោះ សូយ សី ភេទប្រុស អាយុ៣៣ឆ្នាំ បានធ្វើសកម្មភាព ស្ទាបអង្អែលប្រដាប់ភេទ (ប្រទូសគេខ្មាស់) ខ្ញុំជាច្រើនលើក នៅថ្ងៃទី២១ខែធ្នូឆ្នាំ ២០២២ វេលាម៉ោង៩និង០០នាទី នៅចំណុចបន្ទប់។ នាងបន្តថា ពេលនោះបងថ្លៃរបស់នាង បានព្យាយាមអោបថើបបើតមាត់នាង ហើយនាងបានព្យាយាមរើបំរ៉ាស់និងចាប់ដៃ រុញច្រានចេញពីបន្ទប់។
ក្រោយមកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩យប់ ខណះពេលដែលនាងកំពុងដេកក្នុងបន្ទប់ បងថ្លៃប្រុសឈ្មោះ សូយ សី បានដើរពីផ្ទះរបស់ខ្លួនរួចមកលបលួចចូលក្នុងបន្ទប់របស់នាងម្តងទៀត បងថ្លៃប្រុសរូបនេះ បានចាប់អោប ច្របាច់ដោះ និងបានលូកដៃចូលក្នុងខោស្ទាបអង្អែលប្រដាប់ភេទនាង ហើយនិយាយថាបងស្រលាញ់អូន ពេលនេះនាងបានព្យាយាមរើបំរ៉ាស់និងរុញច្រាន តែរើមិនរួច សំណាងល្អបងស្រីបង្កើតរបស់នាងឈ្មោះ ឡោះ ម៉ារីនី ដើរមកបើកទ្វារបន្ទប់ ឃើញប្ដីគាត់ឱបខ្ញុំពីក្រោយ ក៏ចាប់អូសទៅក្រៅផ្ទះហើយជេរវ៉ៃឈ្លោះគ្នា រឿងនេះខ្ញុំក៏ធ្លាប់ប្រាប់បងស្រីដែរ ពេលនេះគាត់បានឃើញច្បាស់ផ្ទាល់ភ្នែកទើបសម្រេចប្តឹង។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យ សូយ សី បានសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូច្នោះមែន។ យោងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយសួរនាំជនសង្ស័យត្រូវបានបញ្ជូនទៅ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ច្បាប់៕