ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកគណបក្សភ្លើងទៀនចំនួន៤៥នាក់ បានសម្រេចចិត្តមករួមរស់ដោយស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ

39

 

ព្រះសីហនុ៖ គណបក្សភ្លើងទៀនចំនួន៤៥នាក់ ស្រី២៨នាក់ ចូលរួមជីវភាពសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ។កម្មពិធីធ្វើនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីយភាព ឯកឧត្តម គួច ចំរើន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ។

លោក ព្រុំ សុផាន តំណាងសមាជិកគណបក្សភ្លើងទៀន ចំនួន ៤៥
នាក់ បានមើលឃើញពីសកម្មភាពរបស់លោក សម រង្សី យើងខ្ញុំទាំងអស់គ្នាពិតជាមានការសោកស្តាយ និងមិនអាចទទួលយកបានចំពោះលោក ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា “មិនមានមនសិកាជាតិ” និង “ក្បត់ជាតិ”។ ការប្រមាថអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះប្រជាជាតិខ្មែរទាំងមូលដែលព្រះអង្គ គឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធ
រាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ ជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិ ទ្រង់តែងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភបំពានបានឡើយ។ យើងខ្ញុំបានតាមដានអំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យយើងខ្ញុំមានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យធានានូវសន្តិសុខសណ្តាប់
ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដោយសុខដុមរម្យនាធ្វើឱ្យជីវភាពកាន់តែរីកចម្រើន។

លោក សុខ សយនា តំណាងឱ្យសមាជិក-សមាជិកាមកពីគណបក្សភ្លើងទៀន ទាំង ៤៥នាក់ សុំចូលរួមជីវភាពជាមួយគណបក្សប្រជា
ជនកម្ពុជា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានលើកឡើងថា <<ថ្ងៃមុនខ្ញុំបាទ បានចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀននៅភូមិ-ឃុំ នៃស្រុកកំពង់សីលាប៉ុន្តែថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តមករួមរស់ដោយស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។>>

ក្រោយពីបានស្តាប់ការអានសេចក្ដីសម្រេចទទួលស្គាល់ឈ្មោះយើងខ្ញុំទាំងអស់គ្នា ឱ្យចូលជាសមាជិកពេញសិទ្ធិរបស់គណបក្ស
ប្រជាជនកម្ពុជារួចមក ក្នុងនាមជាតំណាងសមាជិកថ្មី និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរំភើបឥតឧបមា និងសូមថ្លែងជាឱឡារិកថា យើងខ្ញុំទាំងអស់គ្នាមានស្មារតីកាន់តែជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីនយោបាយគោលការណ៍ គោលនយោបាយដ៏ត្រឹមត្រូវ បានពុះពារជំនះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជាតិមាតុភូមិ និងដើម្បីប្រជាជនកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាមានមោទនភាពក្រៃលែងព្រោះថានះជាបំណង
ប្រាថ្នារបស់យើងខ្ញុំ ហើយយើងខ្ញុំយល់ថា ក្រោមការដឹកនាំដ៏ត្រឹម
ត្រូវរបស់គណបក្សប្រជាជន បានធ្វើឱ្យប្រទេសជាតិមានការការរីកចំរើនគ្រប់វិស័យ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពជាបន្តបន្ទាប់។

លោក សុខ សយនា បានបន្តថា ដើម្បីឆ្លើយតបទៅនឹងគុណដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា យើងទាំងអស់គ្នាដែលជាសមាជិក សូមធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖
១- ប្តេជ្ញាខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស
២- ខិតខំទំនាក់ទំនងល្អ ជាមួយមហាជន ប្រជាពលរដ្ឋ និងខិតខំឃោសនាផ្សព្វផ្សាយ អំពីកម្មវិធីនយោបាយ របស់គណបក្ស
៣- ខិតខំថែរក្សាសាមគ្គីភាពផ្ទៃក្នុង និងរក្សាការសម្ងាត់របស់គណបក្ស ជានិច្ចជាកាលផ្ដល់មតិយោបល់ឱ្យគ្នាទៅវិញទៅមក ដើម្បីរកភាពរីកចំរើន
៤- ប្តេជ្ញាគោរព និងអនុវត្តតាមកម្មវិធី គោនយោបាយ របស់គណបក្សប្រជាជនកម្ពុជាជារៀងរហូត
៥- ប្តេជ្ញាស្មោះត្រង់ និងការពារគណបក្សប្រជាជនកម្ពុជា ដោយឥតលក្ខខណ្ឌ
៦- ប្តេជ្ញាគៀរគរ ប្រមូលផ្តុំ សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលខាងមុខ។

ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍សំណេះ
សំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុថ្មី ដែលបានចាកចេញពីគណបក្សភ្លើងទៀន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំសូមស្វាគមន៍បងប្អូនដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ការសម្រេចចិត្តពិត ជាត្រឹមត្រូវស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង