ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌ៧មករា ដឹកនាំកម្លាំងចម្រុះ អន្តរាគមន៍ពន្លត់អគ្គីភ័យទាំងកណ្ដាលអធ្រាត្រ

45

 

ភ្នំពេញ៖កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែធ្នូឆ្នាំ២០២២នេះ លោក ថេង សុថុលអភិបាលខណ្ឌ៧មករា និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ៧មករា នៃរាជធានីភ្នំពេញដោយបានចុះដឹកនាំកម្លាំងចម្រុះអន្តរាគមន៍ ពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅនៅអគារទី៦ នៃអគារបុរីកីឡា ដែលស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីអគ្គីភ័យខាងលើត្រូវបានគ្រប់គ្រងពន្លត់ទាំងស្រុងហើយ, ដោយលែកចំពោះមូលហេតុ និងការខូចខាត ខាងជំនាញអគ្គីភ័យកំពុងតែត្រួតពិនិត្យ៕

អត្ថបទដែលជាប់ទាក់ទង