ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកដឹកនាំបញ្ជា កម្លាំងគណបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់សាធារណៈក្នុងសង្កាត់បឹងសាឡាង

157

 

ភ្នំពេញ៖នៅថ្ងៃអាទិត្យទី២៥ ខែធ្នូ ឆ្នាំ២០២២ លោកជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំបញ្ជា កម្លាំងគណបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់សាធារណៈ នៅតាមបណ្ដោយផ្លូវមួយចំនួនជុំវិញផ្សារនាគមាស រួមមាន ៖ ផ្លូវ២៣០ ផ្លូវ២៣៩ ផ្លូវ៣៣៦ ផ្លូវ២៣១ និងផ្លូវ២៣៤ ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌទួលគោកបានណែនាំដល់បងប្អូនលក់ដូរសូមលក់ឱ្យមានសណ្ដាប់ធ្នាប់ទុកចិញ្ចើរផ្លូវឱ្យអ្នកដំណើរថ្មើរជើងដើរផង។
មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖ជាលទ្ធផល កម្លាំង បានអប់រំណែនាំដល់អាជីវករ ម្ចាស់ស្ទង់ និងម្ចាស់ផ្ទះ អោយមានការចូលរួម បញ្ឍប់ការយកចិញ្ចើមនិងផ្លូវ ធ្វើអាជីវកម្ម និងធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណ: ជាពិសេសសូមឱ្យបងប្អូន ចូលរួមអនាម័យបរិស្ថាន ដោយត្រូវតែវិចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីរក្សាអនាម័យស្អាត និងសោភ័ណ្ឌល្អ៕

អត្ថបទដែលជាប់ទាក់ទង