ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំស្ដីពីការកែសម្រួលអនុក្រឹត្យលេខ​ ១២៣​ អនក្រ.បក​ ចុះថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេស​មិនមែនអន្តោប្រវេសន្ត​ចូល-ចេញ​ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា

305

រាជធានីភ្នំពេញ​ ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានបន្តដឹកនាំកិច្ចប្រជុំលេីកទី៥ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ​ ១២៣​ អនក្រ.បក​ ចុះថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេស​មិនមែនអន្តោប្រវេសន្ត​ចូល-ចេញ​ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា​ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​។

កិច្ចប្រជុំនេះមានអញ្ជេីញចូលរួមពីឯកឧត្តម​ អគ្គនាយករង​ លោក​ លោកស្រីអនុប្រធាននាយកដ្ឋាន​ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះបានលេីកយកចំណុចសំខាន់ៗមួយចំនួនមកពិភាក្សា និងកែសម្រួលពាក់ព័ន្ធ​ការកំណត់ប្រភេទទិដ្ឋាការ​ លក្ខខណ្ឌ និងបែបបទដែលជនបរទេសត្រូវបំពេញដេីម្បីចូល-ចេញ​ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់លើការកែសម្រួលលក្ខខណ្ឌសម្រាប់ជនបរទេសគ្រប់ប្រភេទដែលស្នើសុំទិដ្ឋាការចូលមកព្រះរាជាណាចក្រកម្ពុជា ដោយផ្តួចផ្តើមឲ្យអង្គប្រជុំពិភាក្សាវែកញែកលើការកំណត់លក្ខខណ្ឌសម្រាប់ជនបរទេសដែលស្នើសុំទិដ្ឋាការប្រភេទនីមួយៗឲ្យបានច្បាស់លាស់ ធានាបាននូវសង្គតិភាពជាមួយគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងដើម្បីរក្សាបាននូវការការពារសិទ្ធិ និងផលប្រយោជន៍ទាំងចំពោះពលរដ្ឋខ្មែរ និងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង