សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃស្អែកជាខួប៤៧ឆ្នាំនៃថ្ងៃរៀបការ
ភ្នំពេញ៖សម្តេច តេជោ ហ៊ុន សែន បានថ្លែងថា ស្អែកជាខួប៤៧ឆ្នាំនៃថ្ងៃរៀបការ(៥មករា១៩៧៦.៥មករា២០២៣.)។
ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែក
រាប់លានដំណក់ ប្តីប្រពន្ធយើងបានរួម
ជាមួយប្រជាជនកម្ពុជាក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជីវិតនិងការអភិវឌ្ឍដូចសព្វថ្ងៃ។
យើងមិននឹកស្មានថាយើងអាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀបជាមួយការលំបាកនាពេលនោះ។
យើងក៏មិនបានគិតថាយើងមានកូននិង
ចៅចំនួនច្រើនដែលគួរស្រឡាញ់ដូចសព្វថ្ងៃនេះដែរ។
មេរៀនបានបង្ហាញថារៀបការមានភ្លេង
ឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់
ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យ
គ្នាឬអត់?បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើ
ចំណុចនេះហើយ៕
